ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរ! ថៃ ព្រមានថា អ្នកឆ្លងកូវីដ អាចកើនដល់ជិត ៣ម៉ឺនករណី ក្នុងមួយថ្ងៃ
មន្ត្រីសុខាភិបាលជាន់ខ្ពស់ថៃ បានព្រមានថា មនុស្សជាង២៨,០០០នាក់ អាចឆ្លងជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃនៅខែក្រោយ ប្រសិនបើមិនមានវិធានការទប់ស្កាត់អំឡុងពេលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះទេនោះ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ពីករណីជំងឺកូវីដ-១៩ ចំនួន ៩៦៧ករណីកាលពីម្សិលមិញ។
អគ្គលេខាធិការរងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) លោក Sopon Iamsirithaworn បាននិយាយថា ផ្នែករោគរាតត្បាតរបស់ខ្លួនសហការជាមួយកម្មវិធីគោលនយោបាយសុខភាពអន្តរជាតិ បានធ្វើការព្យាករណ៍អំពីចំនួនមនុស្សដែលអាចឆ្លងរោគក្នុងមួយថ្ងៃ ប្រសិនបើវិធានការសុវត្ថិភាពមិនត្រូវបានអនុវត្តទេនោះ។

លោកនិយាយថា នៅក្នុងសេណារីយ៉ូអាក្រក់បំផុតបើគ្មានវិធានការគ្រប់គ្រងជំងឺ មនុស្សរហូតដល់ទៅ ២៨.៦៧៨នាក់អាចឆ្លងកូវីដក្នុងមួយថ្ងៃ។
លោកវេជ្ជបណ្ឌិត Sopon និយាយថា ការចម្លងថ្មីបំផុតភាគច្រើនរបស់ប្រទេសថៃ គឺទាក់ទងទៅនឹងចង្កោមរង្គសាល ដែលឥឡូវនេះ បានរាលដាលដល់ខេត្តចំនួន៧០ហើយ។

លោកបន្តថា កន្លែងកម្សាន្តនៅក្នុងខេត្តចំនួន៤១ ត្រូវបានបញ្ជាឲ្យបិទរយៈពេល២សប្តាហ៍ ហើយកន្លែងកម្សាន្តពេលរាត្រីនៅតាមខេត្តចំនួន៣៦ផ្សេងទៀត ក៏អាចត្រូវបានបញ្ជាឲ្យបិទផងដែរប្រសិន បើវាត្រូវបានវាយប្រហារដោយជំងឺរាតត្បាត។
លោកវេជ្ជបណ្ឌិតគូសបញ្ជាក់ថា ម្ចាស់ហាងស្រានៅក្នុងខេត្តចំនួន៣៦ ត្រូវតែតាមដានពិធីការត្រួតពិនិត្យជំងឺ ដែលរួមមានទាំងការពាក់ម៉ាស់និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?