ព័ត៌មានអន្ដរជាតិ
ថៃ ដាក់គុកអ្នកគ្រប់គ្រងក្លិបរាត្រី ព្រោះបំពានវិធានការទប់ស្កាត់កូវីដ
ប៉ូលិសថៃបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា អ្នកគ្រប់គ្រងក្លិប Krystal និង Emerald ក្នុងតំបន់ Thong Lor នៃទីក្រុងបាងកក ដែលជាចំណុចផ្ទុះជំងឺកូវីដ-១៩រលកទី៣របស់ប្រទេសថៃ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ខែ។

មន្ត្រីជាន់ខ្ពស់នៃប៉ូលិសក្រុងបាងកក លោក Sopon Sarapat បាននិយាយថា ការផ្តន្ទាទោសនេះត្រូវបានធ្វើឡើងដោយតុលាការក្រុងបាងកកខាងត្បូងកាលពីថ្ងៃសុក្រ បន្ទាប់ពីរកឃើញថា ពួកគេមានពិរុទ្ធពីបទរំលោភលើក្រឹត្យគ្រាអាសន្នរបស់រដ្ឋាភិបាល និងច្បាប់កន្លែងកម្សាន្ត។
លោក Sopon និយាយថា កន្លែងទាំងពីរ អាចត្រូវបានបញ្ជាឲ្យបិទរយៈពេល៥ឆ្នាំ ប្រសិនបើពួកគេត្រូវបានគេរកឃើញថា បានបើកហួសម៉ោងច្បាប់, បម្រើសេវាពេស្យាចារនិងប្រតិបត្តិការដោយគ្មានអាជ្ញាប័ណ្ណ។

ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតលើបញ្ហានេះកំពុងតែបន្ត។
ដោយមើលឃើញពីការកើនឡើងនៃចំនួនអ្នកឆ្លងយ៉ាងគំហុកនៅក្នុងរាជធានី រដ្ឋបាលក្រុងបាងកកបានបញ្ជាឲ្យមានហាងស្រា បារនិងក្លិបនានាដែលពាក់ព័ន្ធជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩រលកចុងក្រោយ ត្រូវបិទរយៈពេល១៤ថ្ងៃ។

ចាប់តាំងពីរលកទី៣បានផ្ទុះឡើង ប៉ូលិសចំនួន១៨នាក់នៅប៉ុស្តិ៍ Thong Lor បានឆ្លងជំងឺកូវីដ-១៩។ ពួកគេទាំងអស់ គឺជាអ្នកទទួលខុសត្រូវក្នុងការល្បាតតំបន់សាធារណៈ។
អ្នកជំនាញខ្លះបានលើកឡើងថា ថ្វីបើមន្រ្តីទាំងនោះពាក់ម៉ាស់ក្នុងអំឡុងពេលល្បាតក៏ដោយ ពួកគេអាចនឹងមិនយកចិត្តទុកដាក់ពាក់ស្រោមដៃពេលចេញទៅបំពេញកាតព្វកិច្ច ដែលជាហេតុបង្កើនឱកាសនៃការឆ្លងវីរុស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ធ្ងន់ធ្ងរ! ថៃ ព្រមានថា អ្នកឆ្លងកូវីដ អាចកើនដល់ជិត ៣ម៉ឺនករណី ក្នុងមួយថ្ងៃ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត