ព័ត៌មានអន្ដរជាតិ
ចិនកំពុងពិចារណាលាយវ៉ាក់សាំងចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពកាន់តែខ្ពស់
មន្ត្រីគ្រប់គ្រងជំងឺឆ្លងកំពូលរបស់ប្រទេសបាននិយាយថា ចិនកំពុងពិចារណាជាផ្លូវការក្នុងការបញ្ចូលវ៉ាក់សាំងចូលគ្នាដើម្បីជាជម្រើសបង្កើនប្រសិទ្ធភាពបង្ការកូវីដ-១៩កាន់តែខ្លាំងឡើង។
ទិន្នន័យដែលអាចរកបានបង្ហាញថា វ៉ាក់សាំងរបស់ប្រទេសចិននៅមានកម្រិតប្រសិទ្ធភាពទាបជាងវ៉ាក់សាំងផ្សេងដូចជា Pfizer និង Moderna ប៉ុន្តែតម្រូវការឲ្យត្រួតពិនិត្យសីតុណ្ហភាពតិចតួចប៉ុណ្ណោះកំឡុងពេលរក្សាទុក។

នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងចិនលោក Gao Fu ប្រាប់សន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្ននេះវ៉ាក់សាំងដែលមានគឺមិនទាន់មានអត្រាប្រសិទ្ធភាពការពារខ្ពស់ខ្លាំងនោះទេ។ ការប្រើប្រាស់វ៉ាក់សាំងស្របតាមខ្សែបច្ចេកទេសផ្សេងគ្នាកំពុងត្រូវបានពិចារណា»។
លោក Gao មានប្រសាសន៍ថា ការចាត់វិធានការដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរការវ៉ាក់សាំងរួមមានការផ្លាស់ប្តូរចំនួនដូស និងរយៈពេលរវាងដូសនីមួយៗគឺជាដំណោះស្រាយច្បាស់លាស់ចំពោះបញ្ហាប្រសិទ្ធភាព។
ប្រទេសចិនបានផលិតវ៉ាក់សាំងក្នុងស្រុក៤ប្រភេទដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាសាធារណៈ ហើយមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ចិនទំនងជានឹងផលិត៣ពាន់លានដូសនៅបំណាច់ឆ្នាំនេះ។
វ៉ាក់សាំងបង្ការកូវីដ-១៩មួយត្រូវបានផលិតដោយក្រុមហ៊ុនចិន Sinovac ត្រូវបានរកឃើញមានអត្រាប្រសិទ្ធភាពជាង៥០%ដែលនេះជាការសាកល្បងគ្លីនីកនៅប្រទេសប្រេស៊ីល។ ការសិក្សាដាច់ដោយឡែកមួយនៅប្រទេសសតួកគីនិយាយថា វាមានប្រសិទ្ធភាព៨០.៥%។

ផ្អែកលើលទ្ធផលបណ្តោះអាសន្នបង្ហាញថា មិនមានទិន្នន័យពីប្រសិទ្ធភាពពិស្តារត្រូវបានគេបង្ហាញពីវ៉ាក់សាំង Sinopharm របស់ចិនឡើយ។ មានការលើកឡើងថា វ៉ាក់សាំងពីរប្រភេទនេះមានប្រសិទ្ធភាព៧៩.៤% និង៧២.៥%។
គណកម្មការអង្គការសុខភាពពិភពលោកមួយបាននិយាយកាលពីខែមីនាថា ក្រុមអ្នកផលិតវ៉ាក់សាំងទាំងពីរបានបង្ហាញទិន្នន័យវ៉ាក់សាំងបង្ការកូវីដ-១៩របស់ពួកគេគឺមានកម្រិតប្រសិទ្ធភាពស្របតាមការកំណត់របស់អង្គការសុខភាពពិភពលោក។
ប្រទេសចិនបាននាំចេញវ៉ាក់សាំងរបស់ខ្លួនរាប់លានដូសទៅក្រៅប្រទេស ហើយមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានការពារយ៉ាងខ្លាំងពីវ៉ាក់សាំងរបស់ខ្លួន ខណៈវ៉ាក់សាំងមួយចំនួនផ្សេងទៀតកំពុងត្រូវបានស្នើឲ្យត្រួតពិនិត្យឡើងវិញពីសុវត្ថិភាព និងប្រសិទ្ធិភាពរបស់វា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង