Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ចប់ការសាងសង់នាវាមុជទឹកថ្មីទម្ងន់ ៣ ពាន់តោន និងសមត្ថភាពផ្ទុកមីស៊ីលផ្លោង ៣ គ្រាប់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងទំនងជាបានបញ្ចប់ការសាងសង់នាវាមុជទឹកថ្មីទម្ងន់ ៣,០០០ តោនដែលអាចផ្ទុកគ្រាប់មីស៊ីលផ្លោង Ballistic បាញ់ចេញពីនាវាមុជទឹក ឬហៅថា SLBMs ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានសាងសង់នាវាមុជទឹកនេះរួចហើយ នៅឯកន្លែងផលិតនាវាមួយនៅភាគខាងកើតនៃទីក្រុង Sinpo ហើយកំពុងរង់ចាំពេលវេលាត្រឹមត្រូវដើម្បីដំណើរការវា ។

នាវាមុជទឹកនេះត្រូវបានគេជឿថាមានទទឹង ៧ ម៉ែត្រ បណ្តោយ ៨០ ម៉ែត្រ និងមានសមត្ថភាពដឹកគ្រាប់ SLBM ចំនួន ៣ គ្រាប់ ។

មន្ត្រីទាំងនោះក៏បាននិយាយដែរថា ប្រទេសកូរ៉េខាងជើងកំពុងពិនិត្យឡើងវិញនូវពេលវេលាដ៏ត្រឹមត្រូវដើម្បីប្រើប្រាស់នាវាមុជទឹកនេះឲ្យមានប្រសិទ្ធិភាពជាយុទ្ធសាស្ត្រ រួមទាំងការដាក់សម្ពាធជាអតិបរិមាប្រឆាំងនឹងសហរដ្ឋអាមេរិក ។

ប្រភពដដែលបានបន្ថែមទៀតថា កូរ៉េខាងជើងអាចនឹងបើកដំណើរការ SLBM នាពេលឆាប់ៗខាងមុខនេះ ។

ទន្ទឹមនោះមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា ពួកគេក៏កំពុងឃ្លាំមើលស្ថានការណ៍យ៉ាងជិតស្និទ្ធជាមួយសមភាគីអាមេរិករបស់ពួកគេលើស្ថានភាពនៅកូរ៉េខាងជើង ។

ពួកគេបាននិយាយថា កូរ៉េខាងត្បូង និងអាមេរិកកំពុងធ្វើការរៀបចំ ដោយផ្អែកលើសេណារីយ៉ូដែលអាចកើតមានទាំងនោះ ។

បន្ថែមពីនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានត្រួតពិនិត្យនាវាមុជទឹកដែលទើបសាងសង់ថ្មីមួយនៅក្នុងខែកក្កដា ឆ្នាំ ២០១៩ ខណៈរបាយការណ៍បាននិយាយថា នាវាមុជទឹកនេះនឹងត្រូវដាក់ពង្រាយនៅសមុទ្រជប៉ុន ។

គួរបញ្ជាក់ថា របាយការណ៍ជាច្រើនបានលើកឡើងបែបនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើព្យុហយាត្រាយោធាមួយនៅក្នុងខែមករា ដែលរួមមានទាំងគ្រាប់ SLBM ប្រភេទថ្មីនេះជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង ព្រមានបាញ់មីស៊ីលបន្ថែម មុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN

ចុចអាន ៖ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ កូរ៉េខាងជើង កំពុងធ្វើឲ្យពិភពលោកញញើត និងហានិភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម