Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយមានអ្នកឆ្លងច្រើនជាងគេលេខ ២ ឥណ្ឌា ហាមឃាត់ការនាំចេញថ្នាំព្យាបាលកូវីដចាក់តាមស៊ីរ៉ូម Remdesivir

បានផុស

នៅ

ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញថ្នាំ Remdesivir ដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ ១៩ ចាក់តាមស៊ីរ៉ូម ខណៈដែលប្រទេសនេះបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃជាកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចាត់វិធានការនេះ ចំពេលដែលមានការកើនឡើងនូវតម្រូវការនៃការចាក់ថ្នាំនេះចូលក្នុងស៊ីរ៉ូមភ្លាមៗ ខណៈកំពុងប្រឈមកង្វះវ៉ាក់សាំង រួមជាមួយនឹងករណីឆ្លងកើនលើសប្រទេសប្រេស៊ីល ឈរនៅលំដាប់ទី ២ ។

ក្រុមហ៊ុនឥណ្ឌាចំនួន ៧ បានផលិតថ្នាំ Remdesivir ក្រោមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណស្ម័គ្រចិត្តជាមួយក្រុមហ៊ុន Gilead Science ។ ពួកគេមានសមត្ថភាពផលិតឱសថនេះប្រហែល ៣.៩ លានក្នុងមួយខែ ។

រដ្ឋាភិបាលឥណ្ឌាក៏កំពុងចាត់វិធានការដើម្បីទប់ស្កាត់ការលួច និងការធ្វើទីផ្សារថ្នាំងងឹត ហើយកំពុងពង្រីកការផលិតថ្នាំនេះផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣,៥២៧,៧១៧ ករណី និងមានអ្នកស្លាប់ចំនួន ១៧០,២០៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ ឥណ្ឌាឡើង​លេខ ​២ លើ​ប្រេស៊ីល​ជា​ប្រទេស​ឆ្លង​កូវីដ​-​១៩​ ធ្ងន់​ធ្ងរ​បំផុត​ក្នុង​លោក

ចុចអាន ៖ ហានិភ័យហើយ! ប្រទេសផលិត វ៉ាក់សាំង ធំជាងគេបំផុតលើពិភពលោកកំពុងកង្វះខាតចាក់ដល់ប្រជាជនខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម