ព័ត៌មានអន្ដរជាតិ
បាញ់សម្លាប់បាតុករហើយ យោធាមីយ៉ាន់ម៉ា ទារប្រាក់៨៥ដុល្លារពីសាច់ញាតិទៀត បើចង់យកសពទៅផ្ទះ
យោធាមីយ៉ាន់ម៉ាកំពុងទារប្រាក់ចំនួន៨៥ដុល្លារអាមេរិក ពីក្រុមគ្រួសារ បើចង់យកសាកសពរបស់សាច់ញាតិដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នៅក្នុងការបង្ក្រាបបង្ហូរឈាមមួយកាលពីថ្ងៃសុក្រ។

ក្រុម Assistance Association for Political Prisoners (AAPP) បាននិយាយថា មនុស្សយ៉ាងតិច៨២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Bago ដែលមានចម្ងាយ៩០គីឡូម៉ែត្រ ភាគឦសានទីក្រុងយ៉ាំងហ្គោនបន្ទាប់ពីទីក្រុង ត្រូវបានវាយឆ្មក់ដោយកងទ័ព។
AAPP បាននិយាយថា យោធាមីយ៉ាន់ម៉ាបានបាញ់ទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារដោយប្រើកាំភ្លើងរះ គ្រាប់ត្រយ៉ូងចេក និងគ្រាប់បែកដៃ។

សាក្សីឃើញផ្ទាល់ភ្នែកម្នាក់នៅក្នុងទីក្រុង Bago ដែលមិនហ៊ានបញ្ចេញឈ្មោះ បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ប្រជាពលរដ្ឋជាច្រើនបានភៀសខ្លួនទៅកាន់ភូមិក្បែរនោះ ចាប់តាំងពីការវាយឆ្មក់កាលពីថ្ងៃសុក្រ។ អ៊ីនធើណិតត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃសុក្រមក ហើយកងកម្លាំងសន្តិសុខកំពុងឆែកឆេរនៅតាមសង្កាត់នានា។
សាកសពត្រូវបានគេគរទុក នៅឯកន្លែងដាក់សពបន្ទាប់ពីការបាញ់ប្រហារ។

យោធាកំពុងទារប្រាក់ចំនួន១២០,០០០ គីយ៉ាត (៨៥ដុល្លារអាមេរិក) ពីក្រុមគ្រួសារណាដែលចង់យកសាកសពរបស់សាច់ញាតិ ដែលបានស្លាប់កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការបង្ហោះ Facebook ពីសហភាពនិស្សិតនៃសកលវិទ្យាល័យ Bago។
ទោះបីជាយ៉ាងណាក៏ដោយ CNN មិនបានផ្ទៀងផ្ទាត់របាយការណ៍ ហើយមិនបានទាក់ទងទៅយោធាដើម្បីសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា មនុស្សជាង៧០០នាក់បានស្លាប់ ចាប់តាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ានៅក្នុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។
ចាប់តាំងពីពេលនោះមក កងទ័ពបានបើកការបង្ក្រាបជាលក្ខណៈប្រព័ន្ធប្រឆាំងនឹងក្រុមបាតុករដែលគ្មានអាវុធ ហើយបានឃុំខ្លួនមនុស្សប្រមាណ៣,០០០នាក់ និងបង្ខំឲ្យសកម្មជនជាច្រើននាក់សំងំលាក់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អ្នកតវ៉ាមីយ៉ាន់ម៉ាត្រូវបានសម្លាប់ដល់ជាង៧០០នាក់ហើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា