ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ៖ បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដអាចប្រើបង្កើតថ្នាំបង្ការជំងឺមហារីកនិងអេដស៍
អ្នកវិទ្យាសាស្ត្រជឿជាក់ថា បច្ចេកវិទ្យា mRNA ដែលប្រើសម្រាប់ផលិតវ៉ាក់សាំង COVID-19 អាចយកមកបង្កើតថ្នាំព្យាបាលអ្នកជំងឺមហារីកនិងអេដស៍បាន។

យោងតាមរបាយការណ៍ថ្មីពីគេហទំព័រ Inverse បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងពិសោធន៍ជាមួយបច្ចេកវិទ្យាអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដសម្រាប់ជាមធ្យោបាយផលិតថ្នាំព្យាបាលជំងឺផ្សេងៗដែរ។
អ្នកស្រាវជ្រាវជឿជាក់ថា ប្លង់មេរបស់ហ្សែនដែលមានកូដហៅថា mRNA ទុកសម្រាប់បង្កើតវ៉ាក់សាំងកូវីដអាចត្រូវបានប្រើដើម្បីអភិវឌ្ឍវ៉ាក់សាំងចំពោះអ្នកជំងឺមហារីកនិងមេរោគអេដស៍បានដូចគ្នា។
បើផ្អែកតាមប្រភពពី Inverse បាននិយាយថា វ៉ាក់សាំងកូវីដ-១៩ គឺជាវ៉ាក់សាំងប្រើរូបមន្តហ្សែន mRNA ដំបូងបង្អស់ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់មុនគេ។

ហេតុនេះ បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងសំឡឹងមើលសក្តានុពលរបស់ហ្សែន mRNA ក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់វាដើម្បីបង្កើតថ្នាំព្យាបាលផ្សេងទៀតសម្រាប់ជំងឺដូចជា មហារីក អេដស៍ និងជំងឺដទៃៗផងដែរ។
ដោយឡែក កាលពីពេលកន្លងទៅ ក្រុមហ៊ុន BioNTech បានប្រកាសបង្កើតថ្នាំថ្មីប្រឆាំងនឹងជំងឺមហារីកជាមួយបច្ចេកវិទ្យាហ្សែន mRNA ដូចគ្នាដែរ។ លោកស្រី Ozlem Tureci ដែលជាសហស្ថាបនិកក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាមួយស្វាមី បាននិយាយកាលពីខែមុនថា “យើងមានវ៉ាក់សាំងមហារីកផ្សេងៗគ្នាជាច្រើនដោយផ្អែកលើលើហ្សែន mRNA ។ យើងរំពឹងថាក្នុងរយៈពេលពីរបីឆ្នាំទៀត ពិភពលោកនឹងមានវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក”។
ស្របពេលគ្នានេះ របាយការណ៍ពី Inverse បានបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Texas ក៏កំពុងសិក្សាពី mRNA ដើម្បីជាការព្យាបាលជំងឺមហារីកផងដែរ។

ទាក់ទិនដំណឹងនេះ លោក Van Karlyle Morris អ្នកជំនាញផ្នែករោគក្រពះពោះវៀននៅសាកលវិទ្យាល័យ Texas មានប្រសាសន៍ថា លោកកំពុងដឹកនាំការសាកល្បងផលិតវ៉ាក់សាំងពីបច្ចេកវិទ្យា mRNA សម្រាប់អ្នកជំងឺមហារីកក្នុងគោលដៅកាត់បន្ថយហានិភ័យនៃអាការមហារីកធ្ងន់ធ្ងរ។
រីឯនៅរដ្ឋកាលីហ្វ័រញ៉ាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Scripps និយាយថា វ៉ាក់សាំងថ្មីដែលរួមបញ្ចូលបច្ចេកវិទ្យា mRNA អាចត្រូវបានបង្កើតឡើងដើម្បីជំរុញកោសិកាភាពស៊ាំដ៏កម្រ ហើយវាអាចមានប្រសិទ្ធភាពខ្ពស់ចំពោះមនុស្ស ដែលវិធីសាស្រ្តនេះគឺជាគន្លឹះក្នុងការបង្កើតថ្នាំការពារ HIV និងមានសារៈសំខាន់សម្រាប់បង្កើតវ៉ាក់សាំងប្រឆាំងនឹងភ្នាក់ងារបង្កជំងឺដទៃទៀត។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Schief បានបង្កើតវ៉ាក់សាំងបឋមរួចហើយ ដែលវាបង្ហាញពីការការពារការឆ្លងមេរោគអេដស៍ដោយប្រើបច្ចេកវិទ្យាដែលធ្លាប់ផលិតវ៉ាក់សាំង Moderna។ ក្រុមអ្នកសិក្សាក៏កំពុងស្វែងរកអ្នកផ្ទុកមេរោគអេដស៍ដើម្បីស្ម័គ្រចិត្តជាបេក្ខជនសាកល្បងវ៉ាក់សាំងដែលផលិតតាមបច្ចេកវិទ្យា mRNA នេះផងដែរ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ មានឱកាសឆ្លងកូវីដ “ស្តួចស្តើងបំផុត” ពេលជួបជុំនៅក្នុងទីតាំងបិទជិត
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ