Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងបើកដំណើរការនាវាមុជទឹកថ្មីទម្ងន់ ៣ ពាន់តោនជាមួយនឹងប្រព័ន្ធប្រយុទ្ធទំនើបៗ

បានផុស

នៅ

កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមបើកដំណើរការនាវាមុជទឹកថ្មីទម្ងន់ ៣,០០០ តោនដែលបំពាក់ដោយប្រព័ន្ធប្រយុទ្ធទំនើបៗ និងប្រព័ន្ធសូណារក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពការពារនៅក្រោមទឹក ។

ពិធីបើកដំណើរនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតថ្នាក់កណ្តាលដែលមានឈ្មោះថា Ahn Mu ត្រូវបានធ្វើឡើងនៅឯកំពង់ផែមួយនៃក្រុមហ៊ុនផលិតនាវា Okpo Shipyard of Daewoo Shipbuilding and Marine Engineering Co. នៅភាគអាគ្នេយ៍នៃទីក្រុង Geoje ។

វាជានាវាមុជទឹកលំដាប់ទី ២ ក្នុងចំណោមនាវាមុជទឹកទម្ងន់ ៣,០០០ តោន ៣ គ្រឿងដែលកូរ៉េខាងត្បូងគ្រោងនឹងសាងសង់នៅឆ្នាំ ២០២៣ ជាមួយនឹងបច្ចេកវិទ្យាផ្ទាល់ខ្លួនក្រោមគម្រោងទឹកប្រាក់ ៣.០៩ ពាន់ពាន់លានវ៉ុន (២.៧៧ ពាន់លានដុល្លារអាមេរិក) ដែលបានដាក់ដំណើរការក្នុងឆ្នាំ ២០០៧ ។ នាវាមុជទឹកទីមួយគឺនាវា Dosan Ahn Chang-ho ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៨ ហើយត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយប្រតិបត្តិការនៅចុងឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលកម្មវិធីការពារជាតិ (DAPA) បាននិយាយថា នាវាមុជទឹកដែលមានបណ្តោយ ៨៣.៣ ម៉ែត្រ និងទទឹង ៩.៦ ម៉ែត្រមានសមត្ថភាពដឹកនាវិកចំនួន ៥០ នាក់ និងអាចប្រតិបត្តិការនៅក្រោមទឹកបាន ២០ ថ្ងៃដោយមិនចាំបាច់ងើបលើទឹកឡើយ ហើយវាក៏បានបំពាក់នូវកាណុងបាញ់គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៦ ផងដែរ ។

មន្ត្រីខាងលើបានបន្ថែមថា នាវានេះនឹងត្រូវបញ្ជូនទៅកងនាវាចរ ហើយនិងដាក់ពង្រាយនៅឆ្នាំ ២០២២ បន្ទាប់ពីការធ្វើតេស្ត ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកូរ៉េខាងត្បូងបានប្រតិបត្តិការនាវាមុជទឹកទម្ងន់ ៩០០ តោនចំនួន ៩ គ្រឿង និងទម្ងន់ ៨០០ តោនចំនួន ៩ គ្រឿងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ YONHAP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម