ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីពេញចិត្តនឹងប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩របស់ចិន
ប្រទេសឥណ្ឌូណេស៊ីពេញចិត្តចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ប្រទេសចិន Sinovac បន្ទាប់ពីការទទួលស្គាល់ដោយមន្ត្រីកំពូលរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ចិនថា វ៉ាក់សាំងផ្តល់ការការពារវីរុសនេះនៅមានកម្រិតទាប។

អ្នកស្រី Siti Nadia Tarmizi អ្នកនាំពាក្យកម្មវិធីវ៉ាក់សាំងកូវីដ-១៩របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) បានរកឃើញវ៉ាក់សាំងរបស់ចិនស្របតាមតម្រូវការដែលត្រូវមានប្រសិទ្ធភាពខ្ពស់ជាង៥០%។ អ្នកស្រីកត់សំគាល់ថា ការសាកល្បងគ្លីនិកលើវ៉ាក់សាំង Sinovac នៅប្រទេសឥណ្ឌូណេស៊ីបង្ហាញថា វាមានប្រសិទ្ធភាព៦៥%។
«វាមានន័យថា យើងកំពុងជជែកអំពីលទ្ធភាពដើម្បីបង្កើតអង់ទីគ័រនៅក្នុងខ្លួនប្រាណយើងគឺនៅតែល្អខ្លាំង»។ អ្នកស្រីបានបញ្ជាក់។
នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងចិនលោក Gao Fu ប្រាប់សន្និសីទកាសែតកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា វ៉ាក់សាំងដែលមានស្រាប់គឺមានអត្រាប្រសិទ្ធភាពការពារទាបនៅឡើយ ហើយបានកំពុងពិចារណាក្នុងយុទ្ធសាស្ត្រដែលលាយគ្នាដើម្បីរឹតតែបង្កើនប្រសិទ្ធភាពរបស់វាទ្វេឡើង។
ប្រទេសចិនបានចែកចាយវ៉ាក់សាំងដែលផលិតក្នុងស្រុករាប់លានដូសទៅក្រៅប្រទេស និងកំពុងប្រើប្រាស់កម្មវិធីចាក់វ៉ាក់សាំងនៅក្នុងស្រុកដែរ។
អ្នកស្រី Tarmizi និយាយថា ប្រទេសឥណ្ឌូណេស៊ីនៅតែរង់ចាំមើលលទ្ធផលនៃការសាកល្បងគ្លីនិកណាមួយមុនពិចារណារឿងប្រើវ៉ាក់សាំងលាយគ្នាដែរ។

«យើងនឹងរង់ចាំ រង់ចាំលទ្ធផលនៃការសាកល្បងគ្លីនិកដើម្បីឲ្យប្រាកដច្បាស់ថា គំនិត ឬការច្នៃប្រឌិតនឹងមានកម្រិតប្រសិទ្ធភាព ភាពស៊ាំ និងប្រសិទ្ធផលកាន់តែប្រសើរឡើង បើប្រៀបធៀបនឹងលក្ខខណ្ឌបច្ចុប្បន្ន»។
ក្រុមអ្នកជំនាញសុខភាពសាធារណៈសកលបាននិយាយថា វ៉ាក់សាំងណាមួយដែលមានប្រសិទ្ធភាពចាប់ពី៥០%គួរតែប្រើ ហើយរដ្ឋាភិបាលជាច្រើនបានកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន ខណៈប្រទេសអ្នកមាននៅលើពិភពលោកនេះប្រើវ៉ាក់សាំង Pfizer និង Moderna។
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi និយាយនៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងនៅតែបន្តផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍដែលត្រូវការចាំបាច់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ