ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃ ក្លាយជាតំបន់ប្រកាសអាសន្នពណ៌ក្រហម ដោយសារកូវីដ
ការកើនឡើងនៃករណីជំងឺកូវីដ-១៩ នៅ ឈៀងម៉ៃ ត្រូវបានគេចាត់ទុកថាជាការ ប្រកាសអាសន្នពណ៌ក្រហម បន្ទាប់ពីខេត្តភាគខាងជើងមួយនេះ បានរកឃើញអ្នកឆ្លង ២៦៩ករណីបន្ថែមទៀត ដែលភាគច្រើនទាក់ទងទៅនឹងកន្លែងកម្សាន្តពេលរាត្រី។

កាលពីម្សិលមិញ ឈៀងម៉ៃ បាននាំមុខទីក្រុងបាងកកនិងឆុនបូរី ចំពោះការឆ្លងជំងឺកូវីដ-១៩ ខណៈប្រទេសថៃបានបំបែកកំណត់ត្រាឆ្លងថ្មីចំនួន ៩៨៥ករណី។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បាននិយាយថា ឈៀងម៉ៃ បាននាំមុខជាមួយករណីថ្មីចំនួន ២៦៩ករណី បន្ទាប់មកបាងកក ១៣៧ករណីនិង ឆុនបូរី ៩២ករណី។

យោងតាមអភិបាលខេត្តបានឲ្យដឹងថា ចំនួនមនុស្សដែលមានហានិភ័យខ្ពស់នៅ ឈៀងម៉ៃ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែលពី៥,០០០ ទៅ៦,០០០នាក់។
ការឆ្លងថ្មី ៩៨៥ករណីដែលបានរាយការណ៍ដោយ CCSA គឺជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង ហើយបង្កើនចំនួនសរុបដល់ ៣,៣៦១០ករណី។

តួលេខនៅឈៀងម៉ៃ បូករួមទាំងចង្កោមធំមួយ ដែលត្រូវបានរកឃើញនៅក្នុងខេត្តកាលពីរសៀលថ្ងៃអាទិត្យផងដែរ។
អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងលោក Opas Karnkawinpong បាននិយាយថា តួលេខដែលពួកគេរាយការណ៍បន្ទាប់ពីពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី នឹងកំណត់ទិសដៅក្នុងរលកទី៣នេះ។ និន្នាការនៅតែកើនឡើង យើងនឹងពិនិត្យមើលតួលេខបន្ទាប់ពីពិធីបុណ្យសង្ក្រាន្ត។

លោកនិយាយថា ករណីថ្មីៗភាគច្រើននៅតែមានជាប់ទាក់ទងទៅនឹងកន្លែងកម្សាន្តពេលយប់ ហើយបានព្រមានថា ការឈប់សម្រាករដូវក្តៅរបស់សកលវិទ្យាល័យ អាចបណ្តាលឲ្យមានការកើនឡើងមួយទៀត ប្រសិនបើនិស្សិតកាត់បន្ថយការការពាររបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ រកឃើញករណីឆ្លងកូវីដក្នុងកម្រិតកំណត់ត្រា ថ្ងៃចន្ទនេះ ហក់ដល់ជិតខ្ទង់ពាន់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា