ព័ត៌មានអន្ដរជាតិ
ប្រទេសមួយក្នុងតំបន់អាស៊ីត្រៀមផលិតវ៉ាក់សាំងកូវីដ Novavax នៅដើមខែមិថុនា
ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនអាមេរិក Novavax នៅដើមខែមិថុនា ស្របពេលដែលក្រុមហ៊ុនក្នុងស្រុកចំនួន ៥ មានគោលបំណងចាប់ផ្តើមសាកល្បងព្យាបាលដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងរបស់ខ្លួននៅឆមាសទី ២ ឆ្នាំនេះ ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Moon Jae-in បានរៀបចំកិច្ចប្រជុំពិសេសមួយស្តីពីកិច្ចប្រឹងប្រែងប្រឆាំងនឹងមេរោគ និងការអភិវឌ្ឍវ៉ាក់សាំង ខណៈប្រទេសនេះខ្លាចរលកឆ្លងទី ៤ ដែលអាចកើតមាន ។

ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយថា ក្រុមហ៊ុន SK Bioscience នឹងអាចចាប់ផ្តើមផលិតវ៉ាក់សាំងការពារកូវីដ Novavax នៅដើមខែមិថុនា ហើយអាចផ្គត់ផ្គង់បានដល់ទៅ ២០ លានដូសនៅចុងត្រីមាសទី ៣ ខណៈក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន SK Bioscience ដើម្បីផលិតវ៉ាក់សាំងកូវីដចំនួន ៤០ លានដូសសម្រាប់ប្រទេសកូរ៉េខាងត្បូង ។
ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននៅចុងខែកុម្ភៈក្នុងគោលបំណងផ្ដល់ភាពស៊ាំប្រឆាំងវីរុសដល់ប្រជាជនរបស់ខ្លួនចំនួន ៥២ លាននាក់ត្រឹមខែវិច្ឆិកា ។

បន្ថែមពីនេះក្រសួងសុខាភិបាលក៏បាននិយាយផងដែរថា ក្រុមហ៊ុនក្នុងស្រុកចំនួន ៥ ដែលមានគោលបំណងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងដំណាក់កាលទី ៣ នៅចុងឆ្នាំនេះរួមមានក្រុមហ៊ុន SK Bioscience ក្រុមហ៊ុន EuBiologics ក្រុមហ៊ុន Cellid ក្រុមហ៊ុន Genexine និងក្រុមហ៊ុន GeneOne Life Science ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១១០,៦៨៨ ករណី និងមានអ្នកស្លាប់ចំនួន ១,៧៧៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រទេសមួយក្នុងតំបន់អាស៊ីត្រៀមអនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson
ចុចអាន ៖ ក្រោយរកឃើញតម្រុយមួយចំនួន កូរ៉េខាងត្បូងបន្តចាក់វ៉ាក់សាំង AstraZeneca កាន់តែធំ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច