ព័ត៌មានអន្ដរជាតិ
ជប៉ុននឹងបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលសមុទ្រ ទាំងចម្រូងចម្រាស
រដ្ឋាភិបាលជប៉ុនគ្រោងនឹងបញ្ចេញទឹកដែលត្រូវបានប៉ាន់ស្មានជាង១លានតោនពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញចោល។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នៅថ្ងៃអង្គារ ទី១៣ ខែមេសា ជុំវិញការរសម្រេចចិត្តដ៏ចម្រូងចម្រាសដែលអូសបន្លាយជាច្រើនទសវត្សរ៍មកហើយ។
ការងារបញ្ចេញទឹកនេះនឹងប្រើពេលពេលប្រហែលជា២ឆ្នាំ និងអាចចំណាយពេលច្រើនឆ្នាំដើម្បីបញ្ចប់ឲ្យរួចរាល់ ប៉ុន្តែបានបង្កឲ្យមានការជំទាស់យ៉ាងខ្លាំងពីសហគមន៍នេសាទក្នុងស្រុក សកម្មជននុយក្លេអ៊ែរ ក៏ដូចជាប្រទសជិតខាងចិន និងកូរ៉េខាងត្បូងជាដើម។

រដ្ឋាភិបាលជប៉ុនបានអះអាងថា ការបញ្ចេញទឹកនេះនឹងមានសុវត្ថិភាព ពីព្រោះទឹកត្រូវបានកែច្នៃដើម្បីយកធាតុវិទ្យុសកម្មចេញអស់ហើយ ហើយក៏នឹងរលាយអស់ដែរ។
ការសសម្រេចនេះមានការគាំទ្រពីទីភ្នាក់ថាមពលអាតូមអន្តរជាតិ (IAEA) ដែលបាននិយាយថា ការបញ្ចេញទឹកនេះស្រដៀងទៅនឹងដំណើរការនៃការបញ្ចេញចោលទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរនៅកន្លែងផ្សេងៗក្នុងពិភពលោកដែរ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការបញ្ចេញទឹកចោលគឺជាការងារដែលមិនអាចជៀសផុតនៅក្នុងដំណើរការរាប់ទសវត្សរ៍នៃការផ្តាច់រោងចក្រនុយក្លេអ៊ែរ។
លោកថា ការបញ្ចេញទឹកនឹងកើតមាន បន្ទាប់ពីមានការធានាអំពីសុវត្ថិភាព និងមានវិធានការពារពីការខូចខាតកេរ្តិ៍ឈ្មោះ។
ទឹកប្រហែលជា១.២៥លានតោនត្រូវបានប្រមូលផ្តុំនៅទីតាំងរោងចក្រនុយក្លេអ៊ែរដែលត្រូវបានបញ្ឈប់ បន្ទាប់ពីរលកយក្សស៊ូណាមិវាយប្រហារកាលពីឆ្នាំ២០១១។ ក្នុងនោះរាប់ទាំងទឹកដែលត្រូវបានគេប្រើដើម្បីឲ្យរោងចក្រត្រជាក់ ព្រមទាំងទឹកភ្លៀង និងទឹកក្រោមដីដែលអាចមើលឃើញរាល់ថ្ងៃ។
ប្រព័ន្ធលូបូមទឹកដ៏ធំសម្បើមមួយត្រូវបានគេស្គាល់ (ALPS) បានមូបទឹកកខ្វក់ថ្មីៗរាប់តោនជារៀងរាល់ថ្ងៃ និងច្រោះធាតុវិទ្យុសកម្មចេញភាគច្រើនបំផុត។
ប៉ុន្តែសហគមន៍នេសាទក្នុងស្រុកព្រួយបារម្ភថា ការបញ្ចេញទឹកនឹងធ្វើឲ្យមហន្តរាយដល់ការងារច្រើនឆ្នាំ ដើម្បីស្តារទំនុកចិត្តពីអាហារសមុទ្រនៅក្នុងតំបន់។
លោក Kanji Tachiya ប្រធានសហករណ៍ជលផលនេសាទនៅ Fukushima បាននិយាយថា ៖«ពួកគេប្រាប់យើងថា ពួកគេនឹងមិនបញ្ចេញទឹកចូលទៅក្នុងសមុទ្រដោយគ្មានការគាំទ្រពីប្រជានេសាទទេ។ យើងមិនគាំទ្រចំណាត់ការនេះដែលមិនគោរពពាក្យសន្យា និងបញ្ចេញទឹកចូលទៅក្នុងសមុទ្រជាឯកតោភាគី»។

ការសម្រេចចិត្តនេះក៏ជំរុញឲ្យមានការជំទាស់ពីតំបន់ផងដែរ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានសម្តែង«ការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ពីព្រោះវាអាចកើតមានផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលទៅលើសុវត្ថិភាពរបស់ប្រជាជនយើង និងបរិស្ថានជុំវិញ»។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានជំរុញជប៉ុនឲ្យធ្វើសកម្មភាពប្រកបដោយទទួលខុសត្រូវចំពោះការបញ្ចេញទឹកនេះ។
លោកថា ៖«ដើម្បីសុវត្ថិភាពផលប្រយោជន៍សហគមន៍អន្តរជាតិ និងសុខភាព ក៏ដូចជាសុវត្ថិភាពរបស់ប្រជាជន ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាគីជប៉ុនចំពោះការបញ្ចេញទឹកនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់