ព័ត៌មានអន្ដរជាតិ
ប្រទេសម៉ាឡេស៊ីត្រៀមចាក់វ៉ាក់សាំងចិន Sinovac ដល់ប្រជាជនអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ
រដ្ឋមន្រ្តីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងច្នៃប្រឌិតលោក Khairy Jamaluddin បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនដែលមានអាយុ ៦០ ឆ្នាំឡើងទៅនឹងទទួលការចាក់វ៉ាក់សាំង Sinovac ក្រោមដំណាក់កាលទី ២ នៃយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី ដែលចាប់ផ្តើមពីថ្ងៃទី ១៩ ខែមេសា ។
លោក Khairy បាននិយាយថា គណៈកម្មាធិពិសេសធានាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីបានពិចារណាលើទិន្នន័យចុងក្រោយពីប្រទេសដទៃទៀត ដែលបង្ហាញថា វ៉ាក់សាំង Sinovac មានសុវត្ថិភាព ប្រសិទ្ធភាព និងល្អប្រសើរសម្រាប់អ្នកដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។

លោក Khairy ក៏បានកត់សម្គាល់ផងដែរថា បណ្តាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំង Sinovac ដល់អ្នកដែលមានអាយុ ៦០ ឆ្នាំឡើងទៅរួមមាន ប្រទេសទួរគីដែលមានមនុស្សចាស់ចំនួន ១១ លាននាក់ ។ ប្រទេសប្រេស៊ីល មានអ្នកចាក់ច្រើនជាង ៧ លាននាក់ និងឈីលី ជាង ៣ លាននាក់ ។
លោកបាននិយាយថា ការសាកល្បងព្យាបាល និងឯកសារដែលកំពុងត្រូវបានពិនិត្យឡើងវិញបានបង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំង Sinovac ប្រឆាំងនឹងជំងឺកូវីដ ១៩ គឺ ៨៣.៧ ភាគរយសម្រាប់ករណីមធ្យម និង ១០០ ភាគរយចំពោះករណីធ្ងន់ធ្ងរ ។

លោក Khairy បានបន្ថែមថា រហូតមកដល់ពេលនេះប្រជាជនចំនួន ៨.៥ លាននាក់បានចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងកូវីដ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសម៉ាឡេស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣៦២,១៧៣ ករណី និងមានអ្នកស្លាប់ចំនួន ១,៣៣៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វ៉ាក់សាំង Sinovac ដែល កម្ពុជា បើកយុទ្ធនាការចាក់ កំពុងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំទ្វេដង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ