ព័ត៌មានអន្ដរជាតិ
មិនធម្មតា! អាមេរិក បង្កើតឈីប ដាក់ចូលក្រោមស្បែកមនុស្ស ប្រាប់សញ្ញាជំងឺកូវីដ-១៩មុនចេញអាការ និងតម្រង យកវីរុសចេញពីឈាម
ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅមន្ទីរបញ្ចកោណ បានបង្កើត ឈីបដ៏តូចមួយ ដែលនឹងរកឃើញជំងឺកូវីដ-១៩ នៅពេលដាក់បញ្ចូលទៅក្រោមស្បែកមនុស្សនិង តម្រងមួយដែលអាចយកវីរុសចេញពីឈាមនៅពេលភ្ជាប់ជាមួយ ម៉ាស៊ីនលាងឈាម។

យោងតាមកម្មវិធី “60 Minutes” កាលពីថ្ងៃអាទិត្យបានផ្សាយថា បច្ចេកវិទ្យាបដិវត្តនេះ ត្រូវបានបង្កើតឡើងដោយ ទីភ្នាក់ងារគម្រោងស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិ ដែលប្រតិបត្តិការក្រោមឆ័ត្រមន្ទីរបញ្ចកោណ។
អង្គភាពកំពូលសម្ងាត់មួយនេះ ត្រូវបានបង្កើតឡើងក្នុងអំឡុងសង្រ្គាមត្រជាក់ ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនសម្រាប់ការប្រើប្រាស់ផ្នែកយោធា។

គ្រូពេទ្យផ្នែកជំងឺឆ្លង លោកវេជ្ជបណ្ឌិត Matt Hepburn បានឲ្យដឹងថា ឈីបដ៏តូចដែលមិនត្រូវបានគេប្រើជាទូទៅនៅខាងក្រៅក្រសួងការពារជាតិ គឺអាចរកឃើញជំងឺកូវីដ-១៩ នៅក្នុងខ្លួនបុគ្គលម្នាក់មុនពេលជំងឺផ្ទុះឡើង។
លោកបានបន្ថែមថា “យើងជំរុញឲ្យសហគមន៍ស្រាវជ្រាវ ស្វែងរកដំណោះស្រាយដែលមើលទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រ”។ លោក Hepburn បានប្រៀបធៀបឈីបនេះ ទៅនឹងការដាស់តឿនឲ្យត្រួតពិនិត្យម៉ាស៊ីនយានយន្តមុនពេលធ្វើដំណើរ។

លោក Hepburn បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ CBS ឈ្មោះ Bill Heitaker ថា “វាជាឧបករណ៍ចាប់សញ្ញាមួយ។ វត្ថុពណ៌បៃតងតូចៗនៅទីនោះ អ្នកដាក់វានៅក្រោមស្បែករបស់អ្នក ហើយអ្វីដែលប្រាប់អ្នកគឺថា មានប្រតិកម្មគីមីកើតឡើងនៅខាងក្នុងខ្លួនហើយសញ្ញានោះមានន័យថា អ្នកនឹងចេញរោគសញ្ញានៅថ្ងៃស្អែក។ អ្នកនឹងទទួលបានព័ត៌មានក្នុងរយៈពេលពី៣ទៅ៥នាទី”។
ឈីបតូចមួយនេះ ត្រូវបានរចនាឡើងដើម្បីធ្វើតេស្តឈាមរបស់អ្នក រកវត្តមានវីរុសកូវីដ-១៩។ នៅពេលរកឃើញមេរោគ បន្ទះឈីបនឹងប្រាប់អ្នកជំងឺឲ្យធ្វើតេស្តឈាមយ៉ាងរហ័សដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ New York Post
ចុចអាន៖ ទាហានចិនទទួលបន្តោងសម្គាល់ថ្មីបំពាក់បច្ចេកវិទ្យាកំពូលភ្ជាប់ជាមួយបាកូដ និងឈីប

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច