ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹក អាមេរិកបញ្ចេញវីដេអូធ្វើសមយុទ្ធ និងឃ្លាំមើលនាវាដឹកយន្តហោះចិននៅសមុទ្រចិនខាងត្បូង
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបង្ហាញរូបថត និងវីដេអូនៃសមយុទ្ធ និងការឃ្លាំមើលកងទ័ពជើងទឹករបស់ចិននៅសមុទ្រចិនខាងត្បូង និងដែនទឹកក្បែរនោះ ។
នាវាផ្ទុកយន្តហោះ Theodore Roosevelt Carrier Strike Group បានធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងចាប់តាំងពីថ្ងៃទី ៤ ខែមេសា ។

វីដេអូមួយដែលត្រូវបានថតក្នុងពេលធ្វើសមយុទ្ធជាមួយកងទ័ពអាកាស Royal Malaysian Air Force នៅថ្ងៃទី ៦ និទីង ៧ ខែមេសា បានបង្ហាញពីយន្តហោះចម្បាំងមកពីកងកម្លាំងទាំងពីរកំពុងហោះហើរស្របគ្នាលើនាវាផ្ទុកយន្តហោះអាមេរិក ។
ទន្ទឹមនោះរូបថតមួយសន្លឹកផ្សេងទៀតដែលត្រូវបានគេនិយាយថា បានថតនៅក្នុងសមុទ្រហ្វីលីពីនកាលពីថ្ងៃទី ៤ ខែមេសា បង្ហាញពីមន្រ្តីមេបញ្ជាការនៃនាវាពិឃាត USS Mustin កំពុងសង្កេតមើលនាវាដឹកយន្តហោះចិន Liaoning ។

ទោះបីវាមិនមែនជារឿងធម្មតាសម្រាប់កងទ័ពជើងទឹកអាមេរិកដើម្បីតាមដានចលនាកងទ័ពជើងទឹកចិនក៏ដោយ ប៉ុន្តែវាជារឿងកម្រសម្រាប់អាមេរិកដែលបង្ហាញសកម្មភាពបែបនេះ ។
សកម្មភាពនេះត្រូវបានគេគិតថាមានគោលបំណងដើម្បីរក្សាសកម្មភាពដែនសមុទ្ររបស់ចិនដែលកំពុងកើនឡើង ខណៈពេលដែលបង្ហាញសមយុទ្ធរួមគ្នារបស់ខ្លួនជាមួយបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ យន្តហោះ ចម្បាំង និងទម្លាក់គ្រាប់បែករបស់យោធាចិន ២៥ គ្រឿងចូលតំបន់ការពារដែនអាកាសតៃវ៉ាន់
ចុចអាន ៖ យន្តហោះចម្បាំងចិន J-20 ជំនាន់ថ្មីត្រៀមរួចជាស្រេចសម្រាប់ការប្រយុទ្ធទ្រង់ទ្រាយធំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី