ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅអឺរ៉ុបត្រៀមចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson ដល់ប្រជាជនអាយុ ៧០ ទៅ ៧៩ ឆ្នាំ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញបាននិយាយថា ប្រទេសអេស្ប៉ាញនឹងផ្តល់អាទិភាពដល់ប្រជាជនដែលមានអាយុចន្លោះពី ៧០ ឆ្នាំទៅ ៧៩ ឆ្នាំសម្រាប់ការចាក់វ៉ាក់សាំងកូវីដ Johnson & Johnson ដែលនឹងមកដល់នៅសប្តាហ៍នេះ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Carolina Darias បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទនៅឯអាកាសយានដ្ឋាន Gran Canaria ថា ប្រទេសអេស្ប៉ាញនឹងធ្វើការចែកចាយលើកដំបូងនៃវ៉ាក់សាំងចាក់តែមួយដូសចំនួន ៣០០,០០០ ដូសនៅព្រឹកថ្ងៃពុធ ។

ទន្ទឹមនោះមន្រ្តីសហភាពអឺរ៉ុប (EU) និងក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson បានចាប់ផ្តើមចែកចាយវ៉ាក់សាំងរបស់ខ្លួនទៅកាន់បណ្តាប្រទេស EU កាលពីថ្ងៃចន្ទ បន្ទាប់ពីការពន្យារពេលមួយចំនួន ដោយសារតែបញ្ហាផលិតកម្ម ។
រហូតមកដល់ពេលនេះប្រជាជនប្រមាណ ៦.៦ ភាគរយបានចាក់វ៉ាក់សាំងពេញ ២ ដូស ។ ចន្លោះពីខែមេសាដល់ខែកញ្ញា រដ្ឋាភិបាលរំពឹងថានឹងមានវ៉ាក់សាំងចំនួន ៨៧ លានដូស ខណៈពេលដែលការចែកចាយនៅត្រីមាសទី ២ ត្រូវបានគេរំពឹងថានឹងកើនឡើង ៣.៥ ដងនៃវ៉ាក់សាំងដែលប្រទេសនេះបានទទួលក្នុងខែមករាដល់ខែមីនា ។

អ្នករស់នៅតាមមណ្ឌលថែទាំ និងបុគ្គលិកពេទ្យជួរមុខបានចាក់វ៉ាក់សាំងពេញ ២ ដូសរួចហើយ ហើយមនុស្ស ៩០ ភាគរយដែលមានអាយុលើសពី ៨០ ឆ្នាំបានទទួលការចាក់វ៉ាក់សាំងដូសដំបូង ខណៈក្រុមអាយុ ៧០ ទៅ៧៩ គឺជាអាទិភាពបន្ទាប់សម្រាប់ការចាក់វ៉ាក់សាំង ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអេស្ប៉ាញមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣,៣៧០,២៥៦ ករណី និងមានអ្នកស្លាប់ ៧៦,៥២៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ប្រទេសមួយក្នុងតំបន់អាស៊ីត្រៀមអនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ

-
KPT+៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់