ព័ត៌មានអន្ដរជាតិ
អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ចាំបាច់ត្រូវចាក់វ៉ាក់សាំងទៀតទេ?
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) កំពុងជំរុញឲ្យប្រជាជនទទួលការចាក់វ៉ាក់សាំង បើទោះបីជាពួកគេបានជាសះស្បើយពីជំងឺកូវីដ-១៩រួចហើយក៏ដោយ។

គេហទំព័ររបស់ CDC និយាយថា ទិន្នន័យដែលប្រមូលបានពីការធ្វើតេស្តវ៉ាក់សាំងប្រភេទ mRNA ដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer និង Moderna ហើយកំពុងត្រូវបានចាក់នៅសហរដ្ឋអាមេរិក បានបង្ហាញថា ពួកគេមានសុវត្ថិភាពសម្រាប់មនុស្សដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩រួច។
CDC ណែនាំថា អ្នកដែលជាសះស្បើយត្រូវទទួលវ៉ាក់សាំង ពីព្រោះយើងមិនទាន់ដឹងថាតើ ពួកគេត្រូវបានការពារយូរប៉ុនណាពីការឆ្លងមេរោគម្តងទៀតនោះទេ។

CDC ក៏និយាយផងដែរថា កម្រិតនៃភាពស៊ាំតាមធម្មជាតិដែលបង្កើតឡើងតាមរយៈការឆ្លងរោគ គឺខុសគ្នាចំពោះមនុស្សម្នាក់ៗ។
ប៉ុន្តែ CDC ក៏បាននិយាយផងដែរថា អ្នកដែលទទួលបានការព្យាបាលជំងឺកូវីដ-១៩ ដោយប្រើប្លាស្មាឬក្លូនអង់ទីគ័រ គួរតែរង់ចាំឲ្យបាន៩០ថ្ងៃសិនមុនពេលចាក់វ៉ាក់សាំង។ CDC ណែនាំឲ្យមនុស្សបែបនេះ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ចាក់វ៉ាក់សាំងដូសទី១រួច ចៃដន្យឆ្លងកូវីដ គួរចាក់ម្ដងទៀតទេ?

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច