Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាច២នេះមិនទាន់អបអរជ័យជម្នះលោក Biden ទេ ហេតុអ្វីទៅ?

បានផុស

នៅ

បណ្តាមេដឹកនាំពិភពលោកបានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចេញមុខទទួលស្គាល់អ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះទេ។

ក្នុងចំណោមអ្នកទាំងនោះគឺជាបុរសខ្លាំងដែលលោកប្រធានាធិបតី Donald Trump មានទំនាក់ទំនងកក់ក្តៅនិងទាក់ទាញការកោតសរសើរក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងនោះហាក់ដូចជាមិនទាន់បានបញ្ចេញប្រតិកម្មណាមួយនៅឡើយទេចំពោះការជាប់ឆ្នោតរបស់រដ្ឋបាលថ្មី។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ក្នុងឆ្នាំ២០១៦ វិមានក្រឹមឡាំងបានអបអរសាទរចំពោះលោកប្រធានាធិបតី Donald Trump ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកាសលទ្ធផលប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានផ្ញើសារដូចនេះទៅកាន់លោក Biden ទេ។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងរង់ចាំលទ្ធផលបោះឆ្នោតជាផ្លូវការមុនពេលធ្វើអត្ថាធិប្បាយអំពីលទ្ធផល។

ក្នុងរយៈពេលនៃតំណែងជាប្រធានាធិបតីរបស់គាត់ លោក Trump បានដើរផ្លូវផ្សេងពីគោលនយោបាយដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកដោយបានសរសើរលោក Putin ម្តងហើយម្តងទៀតដែលជាហេតុធ្វើឲ្យមានការសង្ស័យចំពោះទំនាក់ទំនងនៃយុទ្ធនាការរបស់លោកចំពោះការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត។ ទំនាក់ទំនងបែបនេះមិនអាចត្រូវបានរំពឹងទុកពីលោក Biden ទេព្រោះគាត់បានប្តេជ្ញាចាត់ទុកការជ្រៀតជ្រែកពីបរទេសថាជាទង្វើអមិត្ត។

ក្នុងអំឡុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍​ CBS កាលពីចុងខែតុលា លោក Biden បានហៅប្រទេសរុស្ស៊ីថាជា “ការគំរាមកំហែងដ៏សំខាន់” ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Peskov បានឆ្លើយតបថា ប្រទេសរុស្ស៊ីមិនយល់ស្របនឹងការកត់សម្គាល់របស់លោក Biden ទេហើយវោហារសាស្រ្តបែបនេះបានពង្រីកការស្អប់ខ្ពើមចំពោះសហព័ន្ធរុស្ស៊ី។

មុនការបោះឆ្នោតអាមេរិក ប្រទេសទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធសំខាន់ New START ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Obama និង Dmitry Medvedev ក្នុងឆ្នាំ២០១០ទេ។

កន្លងមក លោក Putin បានបញ្ជាក់ថា លោកមើលឃើញសន្ធិសញ្ញាជាយុទ្ធសាស្ត្រនេះជាចំណុចសក្តានុពលមួយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយលោក Biden។

ប្រធានាធិបតីចិនលោក Xi Jinping

This image has an empty alt attribute; its file name is 17d58e06-1f57-4f80-9d69-031dc7c1d51b-1024x576.jpg

ថ្វីបើមានវោហារសាស្រ្តដ៏ខ្លាំងក្លាប្រឆាំងនឹងប្រទេសចិនក្នុងនាមជាបេក្ខជននៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ក៏ដោយក៏ប្រធានាធិបតីជាប់ឆ្នោតពេលនោះគឺលោក Trump ត្រូវបានអបអរសាទរចំពោះជ័យជម្នះរបស់គាត់ដោយលោកប្រធានាធិបតី Xi Jinping។ លោក Xi បានអំពាវនាវឲ្យទំនាក់ទំនងដ៏ល្អនិងរឹងមាំរវាងចិន-អាមេរិកឆ្ពោះទៅមុខ។

ហើយខណៈពេលដែលលោក Trump និងលោក Xi បានបង្កើតចំណងមិត្តភាពមិនទំនងមួយរយៈនៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនទៅៗចំពេលមានការបែកបាក់គ្នាយ៉ាងខ្លាំងលើបញ្ហានានាដូចជាពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស ការចោទប្រកាន់អំពីការពង្រីកខ្លួនរបស់ចិននិងថ្មីៗនេះគឺការស្តីបន្ទោសលើការរីករាលដាលនៃជំងឺជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is b18ea9a5-b583-4f87-b0f8-978b64be4c97-1024x576.jpg

ប៉ុន្តែទោះបីមានការប្រឆាំងនឹងបរិបទនេះក៏ដោយក៏លោក Xi មិនបានស្វាគមន៍ភ្លាមៗចំពោះប្រធានាធិបតីជាប់ឆ្នោត Biden ដែរ។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានបដិសេធឆ្លើយសំណួរថា តើពេលណាទើបខ្លួនអបអរសាទរលោក Biden ចំពោះជ័យជម្នះនៃការបោះឆ្នោតរបស់លោកដោយអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយយ៉ាងខ្លីថា ប្រទេសចិននឹងធ្វើស្របតាមការអនុវត្តអន្តរជាតិ។

វាមិនពិបាកយល់ទេថាតើហេតុអ្វីបានជាទីក្រុងប៉េកាំងស្ទាក់ស្ទើរ។ លោក Biden ដិនបានអួតអាងពីសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់ជាមួយប្រទេសចិនផ្ទុយពីលោក Trump។ លោក Biden បានថ្កោលទោសប្រធានាធិបតីជិតផុតអាណត្តិរូបនេះសម្រាប់ការឱបក្រសោបលោក Xi។ ទីក្រុងប៉េកាំងប្រហែលជាមិនមានអារម្មណ៍ថាមានការសម្រុះសម្រួលជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលថ្មីនេះទេជាពិសេសដោយសារហានិភ័យនៃសកម្មភាពដែលមិនអាចទាយទុកជាមុនបាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម