Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់​ធ្ងរ​ខ្លាំង ឥណ្ឌា​កំពុង​​ខ្វះ​ទី​បញ្ចុះ​សព​ ខណៈ​គ្រែ​១​ដាក់​អ្នក​ជំងឺ​កូវីដ​-​១៩​ពីរ​នាក់ក៏​មាន​

បានផុស

នៅ

ប្រទេស​ឥណ្ឌា​បាន​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុតក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​​​មាន​ករណី​ឆ្លង​កូវីដ-១៩ខ្ពស់​​ជាប់​កំណត់​ត្រា​ជាង​២​សែន​នាក់​ជា​រៀង​រាល់​ថ្ងៃ។

ដោយ​ការ​ផ្ទុះ​ឆ្លង​ខ្លាំង​នេះ​ហើយ​បាន​​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​បាន​កំពុង​ជួប​កង្វះ​ខាត​​គ្រែ​​​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ-១៩ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ដូច​ជា​អ៊ុកស៊ីសែន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ទី​បញ្ចុះ​សព​កូវីដ-១៩​​ដ៏​ធំ​​​​នៅ​ទី​ក្រុង​ញូវដែលី​ ប្រទេស​ឥណ្ឌា​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​បញ្ចុះ​ស្ទើរ​ពេញ​អស់​ហើយ ខណៈ​ករណី​ឆ្លង​នៅ​ទី​ក្រុង​មួយ​នេះកំពុង​ខ្លាំង​ និង​ទូទាំង​ប្រទេស​ឥណ្ឌា​​​​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រងលែង​បាន បន្ទាប់​ពី​ការ​ផ្ទុះ​លើក​ទី​២។

ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជា​ជន​ជិត​១.៤​ពាន់​លាន​នាក់ត្រូវ​បានគេ​រាយការណ៍​ថា បាន​កំពុង​​ឆ្លង​ជាង​២សែន​​នាក់​​ប្រចាំ​ថ្ងៃ​សម្រាប់​រយៈ​ពេល​​ពីរ​បី​​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​បាន​ក្លាយ​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ខណៈ​ទី​ក្រុង​ញូវដែលី​បាន​ក្លាយ​ជា​ទីក្រុង​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ប្រទេស។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រថយន្ត​សង្គ្រោះ​បន្ទាន់​មាន​ចំនួន​ថេរ​បាន​ទៅ​ដល់​ទី​បញ្ចុះ​សព​ Jadid Qabristan នៅ​ជាយ​ក្រុង​ញូវដែលី ដែល​ជា​កន្លែង​ដាក់​កាក​សំណល់​ដ៏​ធំ​ត្រូវ​បាន​ធ្វើ​ជា​ទី​បញ្ចុះ​សព​កាល​ពី​ខែ​ឆ្នាំ​មុន។

ទី​​ធ្លា​​​ធ្លាប់​​​​មើល​ឃើញ​ស្រលះ​ទូលាយ​​ ប៉ុន្តែ​ឥឡូវ​នេះ​ពោរពេញ​ដោយ​ផ្នូរខ្មោច​ដែល​អាច​មើល​ឃើញ​ជាប់​គ្នា​​ដល់​ព្រំ​ប្រទល់​សង​ខាង និង​មាន​ចន្លោះ​តិច​តូច​ប៉ុណ្ណោះ​ដែល​អាច​បញ្ចុះ​សព​​ទៀត។

ប្រធាន​ទី​បញ្ចុះ​សព Jadid Qabristan ​លោក Mohammad Shameem ប្រាប់​​ថា ឥឡូវ​នេះ​គាត់​បាន​បង្វែរ​សព​ទៅ​កន្លែង​ផ្សេង​ ពី​ព្រោះ​គ្មាន​ចន្លោះសម្រាប់​បញ្ចុះ​​ទៀត​ទេ។

លោក​ថា ៖«កាល​ពី​ម្សិល​មិញ​មាន​សព​ចំនួន​១៩​ ប៉ុន្តែ​យើង​អាច​បញ្ចុះ​បាន​ត្រឹម​តែ​១៥​ប៉ុណ្ណោះ»។

ក្រុម​គ្រួសារ​ដែល​ភាគ​ច្រើន​ពាក់​ឧបករណ៍​ការពារ​ខ្លួន ឬ​អត់​មាន​ពាក់​ក៏​មាន បាន​លើក​សព​ដាក់​ចូល​ក្នុង​មឈូស​ឈើ​ធម្មតា ឬ​សពខ្លះ​​គ្រាន់​តែ​រុំ​ដោយ​ក្រណាត់​ស​​ធម្មតា​ប៉ុណ្ណោះ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក៏​បាន​កំពុង​ខ្វះ​គ្រែ និង​អ៊ុកស៊ីសែន​​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ-១៩​​ដែល​បង្ខំ​ចិត្ត​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ដាក់​អ្នក​ជំងឺ​ពីរ​នាក់លើ​គ្រែ​តែ​មួយ ហើយ​ក៏ចែក​គ្នា​ដាក់​អ៊ុកស៊ីសែន​ដែរ។

សាច់​ញាតិ​របស់​​អ្នក​ជំងឺ​កូវីដ-១៩ Pappu Ali អាយុ​៤៣​ឆ្នាំ​​បាន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​ដើម្បី​រក​គ្រែ​សម្រាប់​គាត់។ ប៉ុន្តែ​ពិបាក​រក​គ្រែ ហើយ​គាត់​បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋាភិបាល​មួយ។

លោក Mehboob ត្រូវ​ជា​ពូ​បាន​និយាយ​ បន្ទាប់​ពី​បញ្ចុះ​សព​ក្មួយ​រួច​ថា ៖«អត់​មានក្រុម​គ្រូពេទ្យ​គ្រប់​គ្រាន់​ទេ។ យើង​ថែម​ទាំង​រក​ទឹក​​គ្មាន​ផង​»។

មន្ទីរ​ពេទ្យ Lok Nayak Jai Prakash Narayan Hospital (LNJP) ដែល​ជា​មន្ទីរ​ពេទ្យ​​ធំ​មួយ​របស់​ប្រទេស​​មាន​គ្រែ​១៥០០​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន ប៉ុន្តែ​មិន​អាច​គ្រប់​គ្រាន់​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩ដែល​កំពុង​កើន​ឡើង​យ៉ាង​​ខ្លាំង​​បាន​ឡើយ។

លោក Suresh Kuma ប្រធានមន្ទីរ​ពេទ្យ​បាន​និយាយ​ថា ៖«យើង​ពិត​ជា​មាន​បន្ទុក​លើស។ យើង​បាន​កំពុង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ហើយ»។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ឥណ្ឌា​កំពុង​ឈរ​នៅ​លំដាប់​លេខ​២​ក្នុង​ចំណោម​ប្រទេស​​ធ្ងន់​ធ្ងរ​បំផុត​ជា​សកល​ដោយ​ករណី​ឆ្លង​សរុប​១៤.៣​លាន​នាក់​ និង​អ្នក​ស្លាប់​១៧៤​ពាន់​នាក់ ខណៈ​លេខ​១​សហរដ្ឋ​អាមេរិក​ដែល​មាន​ករណី​ឆ្លង​៣១.៥​លាន​នាក់ និង​អ្នក​ស្លាប់​៥៦៥​ពាន់​នាក់ ហើយ​ប្រេស៊ីល​លេខ​៣​ជា​មួយ​នឹង​ករណី​ឆ្លង​១៣.៧​លាន​នាក់ និង​អ្នក​ស្លាប់​៣៦៥​ពាន់​នាក់៕

អាន​បន្ថែម

ឥណ្ឌា​ឡើង​លេខ​២​លើប្រេស៊ីល​ជា​ប្រទេស​ឆ្លង​កូវីដ-១៩ធ្ងន់​ធ្ងរ​បំផុត​ក្នុង​លោក

រឿង​អ្វី​មិន​ផ្ទុះ​ឆ្លង​ខ្លាំង បើ​ឥណ្ឌា​ទាំង​មេ​ដឹក​នាំ​ ពលរដ្ឋ​ជួប​ជុំ​គ្នា​អត់​ខ្វល់​ការពារ​កូវីដ-១៩

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម៤៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម