ព័ត៌មានអន្ដរជាតិ
ប្រេស៊ីលស្នើឲ្យស្ត្រីពន្យារពេលមានផ្ទៃពោះបារម្ភវីរុសបំប្លែងថ្មីវាយលុកខ្លាំង
ប្រទេសប្រេស៊ីលបានស្នើឲ្យស្ត្រីពន្យារពេលមានផ្ទៃពោះរហូតដល់វិបត្តិធ្ងន់ធ្ងរកូវីដ-១៩ល្អប្រសើសិន ដោយនិយាយថា វីរុសបំប្លែងថ្មីបានកំពុងបំផ្លាញប្រទេសអាមេរិកខាងត្បូងមួយនេះទំនងជាប៉ះពាល់ខ្លាំងដល់ស្ត្រីមានផ្ទៃពោះជាងវីរុសកូវីដ-១៩មុន។
អនុសាសន៍ពន្យារពេលនេះបានធ្វើឡើងស្របពេលដែលប្រទេសប្រេស៊ីលបន្តធ្ងន់ធ្ងរពីកូវីដ-១៩ដែលបានកំពុងសម្លាប់ប្រជាជនប្រេស៊ីលប្រចាំថ្ងៃច្រើនជាងកន្លែងណាៗទាំងអស់នៅក្នុងពិភពលោក។

មន្ត្រីក្រសួងសុខាភិបាលលោក Raphael Parente បាននិយាយក្នុងសន្និសីទកាសែតថា ៖«ប្រសិនបើអាចទៅរួច សូមពន្យារពេលមានផ្ទៃពោះរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញសិន»។
លោកថា ការណែនាំនេះជាផ្នែកគឺបណ្តាលមកពីប្រព័ន្ធសុខាភិបាល ប៉ុន្តែក៏បណ្តាលមកពីវាមានភាពងាយស្រួលឆ្លងដោយវីរុសថ្មីឈ្មោះ P.1។
Parente សង្កត់ធ្ងន់ថា ៖«បទពិសោធគ្លីនិកនៃអ្នកឯកទេសបង្ហាញថា វីរុសថ្មីនេះឆ្លងអាក្រក់ខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ»។
លោកបន្ថែមថា កន្លងមក ករណីឆ្លងកូវីដ-១៩កំឡុងពេលមានផ្ទៃពោះគឺផ្តោតសំខាន់លើត្រីមាសចុងក្រោយ និងពេលសម្រាល ហើយក្រោយមកអាចមានករណីធ្ងន់ធ្ងរខ្លះនៅត្រីមាសទី២ ឬតិចតួចនៅត្រីទីដំបូង។
វីរុសបំប្លែងថ្មី P.1 ត្រូវបានរកឃើញដំបូងនៅទីក្រុង Manaus ដែលបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសប្រេស៊ីល។ វាបានក្លាយជាកត្តាធ្ងន់ធ្ងរបំផុតស្ថិតនៅពីក្រោយការផ្ទុះរលកទី២ដែលបណ្តាលឲ្យប្រទេសនេះមានអ្នកស្លាប់ជាង៣៥ម៉ឺននាក់ ដែលជាប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ធ្ងន់ធ្ងរបំផុតលំដាប់លេខ២ជាសកល ពីក្រោយលេខ១សហរដ្ឋអាមេរិក។
កូវីដ-១៩នៅប្រទេសប្រេស៊ីលបានកំពុងកើនឡើងនៃការឆ្លងខ្លាំងទៅមនុស្សក្មេង។ តាមទិន្នន័យមន្ទីរពេទ្យបង្ហាញថា កាលពីខែមីនាកន្លងទៅ អ្នកជំងឺជាងពាក់កណ្តាលគឺអាយុក្រោម៤០ឆ្នាំ។
លោកប្រធានាធិបតី Jair Bolsonaro បានជំទាស់នឹងការដាក់បំរាម ហើយបានរៀបចំកម្មវិធីធំៗដែលខ្លួនលោកផ្ទាល់មិនពាក់ម៉ាស់ការពារខ្លួនឡើយ។
សប្តាហ៍នេះ កម្មវិធីចាក់វ៉ាក់សាំងត្រូវបានផ្អាកនៅក្នុងទីក្រុងជាច្រើនដោយសារខ្វះវ៉ាក់សាំង។
ដោយសារអ្នកជំងឺកូវីដ-១៩ច្រើនបានធ្វើឲ្យមន្ទីរពេទ្យខ្វះសម្ភារៈ និងឱសថសម្រាប់ព្យាបាល។ ឱសថបន្ទាន់ទើបទៅដល់ប្រទេសប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍មកពីប្រទេសចិន ខណៈជំនួញមកពីប្រទេសអេស្ប៉ាញរំពឹងថា នឹងមកដល់សប្តាហ៍ក្រោយនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ctvnews

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច