Connect with us

ព័ត៌មានអន្ដរជាតិ

កំណត់ត្រាចំនួន៦ដែលត្រូវបានបំបែកក្នុងការបោះឆ្នោតអាមេរិក

បានផុស

នៅ

ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះត្រូវបានធ្វើឡើងស្របពេលសហរដ្ឋអាមេរិកកំពុងរងការវាយប្រហារដោយជំងឺរាតត្បាតកូវីដ១៩ប៉ុន្តែមានកំណត់ត្រាមួយចំនួនត្រូវបានបំបែកក្នុងការបោះឆ្នោតលើកនេះ។

ដូចក្នុងការបោះឆ្នោតសភាឆ្នាំ២០១៨ដែរ ការបោះឆ្នោតឆ្នាំ២០២០នេះមានការចូលរួមពីបេក្ខជនសភាចម្រុះជាច្រើនដោយរាប់ចាប់ពីសមាជិកសភាវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបទៅដល់បុរសស្បែកខ្មៅភេទទី៣ដែលត្រូវបានជ្រើសរើសជាសមាជិកសភាអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគ្រាន់តែកំណត់ត្រាត្រួសៗប៉ុណ្ណោះក្នុងការបោះឆ្នោតអាណត្តិនេះ៖

អ្នកបោះឆ្នោតអាមេរិកបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការបោះឆ្នោតមុនពេលកំណត់ពោលមានមនុស្សចំនួន១០១លាននាក់បានបោះឆ្នោតមុន

អ្នកទៅបោះឆ្នោត

ដោយសារតែការរីករាលដាលនៃជំងឺឆ្លងវីរុសកូរ៉ូណា អ្នកបោះឆ្នោតបានបោះឆ្នោតមុនឬផ្ញើតាមសំបុត្រដើម្បីចៀសវាងការបោះឆ្នោតដោយផ្ទាល់នៅថ្ងៃបោះឆ្នោត។

US Elections Project បាននិយាយថា តួលេខសម្រាប់ការបោះឆ្នោតមុនពេលកំណត់គឺមានចំនួនទ្វេដងបើប្រៀបធៀបទៅនឹងចំនួននៃការបោះឆ្នោតមុនពេលកំណត់ក្នុងឆ្នាំ២០១៦។

ប្រទេសនេះស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានចំនួនអ្នកទៅបោះឆ្នោតខ្ពស់បំផុតក្នុងរយៈពេលជាង១០០ឆ្នាំ។

Oregon ក្លាយជារដ្ឋដំបូងគេដែលចាត់ទុកគ្រឿងញៀនក្នុងបរិមាណតូចដូចជាហេរ៉ូអ៊ីន កូកាអ៊ីននិងមេតំហ្វេតាមីនមិនមែនបទឧក្រិដ្ឋ

សារធាតុញៀន

បញ្ហានេះត្រូវបានដាក់ក្នុងវិធានការបោះឆ្នោតរបស់រដ្ឋ Oregon ដែលបានទទួលជ័យជម្នះដោយងាយ។

ច្បាប់ថ្មីនេះនឹងធ្វើឲ្យការកាន់កាប់ថ្នាំទាំងនោះក្នុងចំនួនតិចតួចក្លាយជាករណីរំលោភរដ្ឋប្បវេណីមិនមែនជាបទឧក្រិដ្ឋទេ។ អ្នករំលោភនឹងត្រូវពិន័យជាទឹកប្រាក់ចំនួន១០០ដុល្លារលើកលែងតែពួកគេជ្រើសរើសការវាយតម្លៃសុខភាពដោយស្ម័គ្រចិត្ត។

Madison Cawthorn អាយុ២៥ឆ្នាំក្លាយជាមនុស្សក្មេងជាងគេក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភា

លោក Madison Cawthorn

បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះបានផ្តួលអ្នកប្រជាធិបតេយ្យឈ្មោះ Moe Davis ដើម្បីឈ្នះសង្កាត់សភាទី១១របស់រដ្ឋ North Carolina ដោយទទួលបានសំឡេងគាំទ្រ៥៥ភាគរយ។

លោក Cawthorn ដែលជិះរទេះរុញក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៤គឺជាអ្នកវិនិយោគនិងជាវាគ្មិនជំរុញទឹកចិត្ត។

បុរសពីរនាក់ក្លាយជាមនុស្សភេទទី៣ស្បែកខ្មៅបើកចំហដំបូងគេដែលត្រូវបានជ្រើសរើសជាសមាជិកសភា

លោក Mondaire Jones និងលោក Ritchie Torres

លោក Mondaire Jones នៃសង្កាត់សភាទី១៧របស់ New York និង Ritchie Torres នៃសង្កាត់សភាទី១៥របស់ New York បានឈ្នះកាលពីយប់ថ្ងៃអង្គារ។

លោក Jones បានប្រាប់ CBS News ថា “វាគឺជាការទទួលខុសត្រូវជាច្រើន។ ខ្ញុំសប្បាយចិត្តដែលបានផ្តល់ការតំណាងបែបនោះសម្រាប់យុវជននិងមនុស្សវ័យចំណាស់ជាច្រើននៅទូទាំងស្រុករបស់ខ្ញុំនិងនៅទូទាំងប្រទេសនេះ”។

Cori Bush ក្លាយជាសមាជិកសភាស្រ្តីស្បែកខ្មៅដំបូងបង្អស់របស់រដ្ឋ Missouri

លោកស្រី Cori Bush

លោកស្រី Bush ដែលជាសកម្មជនស្បែកខ្មៅនៃចលនា Black Lives Matter បានយកឈ្នះអ្នកសាធារណរដ្ឋកំពុងកាន់អំណាចលោក William Lacy Clay ខាង ដែលកំពុងស្វែងរកអាណត្តិទី១១របស់លោកនៅក្នុងសភា។

លោកស្រីបានឃោសនាអំពីការតស៊ូមតិសម្រាប់គោលការណ៍ Green New Deal និង Medicare-for-All។

Cynthia Lummis មកពីគណបក្សសាធារណរដ្ឋបានក្លាយជាសមាជិកព្រឹទ្ធសភាស្ត្រីដំបូងគេរបស់រដ្ឋ Wyoming

លោកស្រី Cynthia Lummis

លោកស្រី Lummis គឺជាមេធាវីនិងជាអតីតសមាជិកសភាដែលនឹងត្រូវជំនួសលោក Mike Enzi មកពីគណបក្សសាធារណរដ្ឋបន្ទាប់ពីលោកបានប្រកាសកាលពីឆ្នាំមុនថា លោកនឹងមិនឈរឈ្មោះសម្រាប់អាណត្តិទី៥ទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម