ព័ត៌មានអន្ដរជាតិ
ចាប់ផ្តើមឆ្នាំ២០២១ដ៏រឹងមាំ សេដ្ឋកិច្ចចិនកំពុងស្ទុះងើបឡើងយ៉ាងខ្លាំង
សេដ្ឋកិច្ចចិនបានកើនឡើង១៨.៣%គ្រាន់តែត្រីមាសទី១ដើមឆ្នាំ២០២១នេះ ខណៈតម្រូវការក្នុងស្រុក និងបរទេសជាកត្តាដ៏ខ្លាំងក្លាដែលជំរុញឲ្យស្ទុះចេញពីភាពដុនដាបកាលពីឆ្នាំ២០២០ដោយសារវិបត្តិកូវីដ-១៩ដែលបានធ្វើឲ្យឈរដ៏រឹងមាំជាប្រទេសសេដ្ឋកិច្ចខ្លាំងលេខ២ក្នុងលោក។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញកាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុបបានឈានដល់៣.៨២ទ្រីលានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ គឺកើនឡើង០.៦% ធៀបនឹងត្រីមាសទី៤កាលពីឆ្នាំមុន។
ការចាប់ផ្តើមដ៏ខ្លាំងចំពោះផែនការ៥ឆ្នាំលើកទី១៤ (២០២១-២០២៥)បានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំដែលបានធ្វើឲ្យកំណើនត្រីមាសទី១ជាមធ្យមនៃឆ្នាំ២០២០ និង២០២១កើនឡើង៥%ពីកម្រិតឆ្នាំ២០១៩។
សេដ្ឋកិច្ចចិនបានធ្លាក់ចុះ៦.៨%នៅត្រីមាសទី១ឆ្នាំ២០២០ដោយសារកូវីដ-១៩។ ដោយសារដំណោះស្រាយ និងការគ្រប់គ្រងវីរុសប្រកបដោយប្រសិទ្ធភាព ក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចសកលបានវិលត្រឡប់មករកភាពល្អប្រសើររាងអក្សរ V ដោយទទួលបាន៣ត្រីមាសជាប់គ្នានៃការស្ទុះងើបឡើងវិញកាលពីឆ្នាំមុន (៣.២%ក្នុងត្រីមាស២, ៤.៩%ក្នុងត្រីមាសទី៣ និង៦.៥%ក្នុងត្រីមាសទី៤)។

អ្នកនាំពាក្យ NBS លោក Liu Aihua បាននិយាយក្នុងសន្និសីទកាសែតដោយផ្អែកលើសន្ទុះនៃអភិវឌ្ឍក្នុងស្រុកកំពុងរីកចម្រើន ការផ្គត់ផ្គង់ប្រកបដោយគុណភាព និងទីផ្សារដ៏រឹងមាំជាកត្តាសំខាន់ជួយឲ្យការងើបឡើងវិញប្រកបដោយចីរភាពថា ៖«កំណើនសេដ្ឋកិច្ចមួយឆ្នាំពេញទំនងជារក្សាស្ថេរភាព និងទម្រង់ទៅរកកាន់តែល្អប្រសើរឡើង»។
ទិន្នន័យកាលពីថ្ងៃសុក្រជាសញ្ញាលើកទឹកចិត្តយ៉ាងខ្លាំង។ នៅក្នុងត្រីមាសទី១ ទិន្នផលឧស្សាហកម្មបន្ថែម ការលក់រាយ និងការវីនិយោគទ្រព្យសម្បត្តិថេររបស់ចិនបានកើន២៤.៥%, ៣៣.៩% និង២៥.៦%។
ដោយសារតម្រូវការក្នុងស្រុក និងក្រៅប្រទេសកំពុងកើនឡើង ការនាំចេញ និងនាំចូលទំនិញសរុបបានកើនឡើង២៩.២%ពីមួយឆ្នាំទៅមួយឆ្នាំដល់១.៣០ទ្រីលានដុល្លារអាមេរិក។

លោក Hoffman Cheong ដៃគូគ្រប់គ្រងក្រុមហ៊ុន EY China North បាននិយាយថា ៖«ដោយសារវិធានការប្រកបដោយប្រសិទ្ធភាពដែលរដ្ឋាភិបាលគ្រប់គ្រងលើកូវីដ-១៩ និងជំរុញសេដ្ឋកិច្ច យើងបានសង្កេតឃើញពីសន្ទុះដ៏រឹងមាំនៅក្នុងសូចនាករសេដ្ឋកិច្ចមកពីការផលិត និងការប្រើប្រាស់»។
ទោះបីជាសេដ្ឋកិច្ចស្ទុះងើបឡើងវិញ ក៏ការិយាល័យស្ថិតិជាតិបានព្រមានពីភាពមិនប្រាកដប្រជា និងអស្ថេរភាពខ្ពស់ពីកូវីដ-១៩ដែលនៅតែបន្តរាតត្បាតជាសកល ហើយឃឿនសេដ្ឋកិច្ចសម្រាប់ការងើបឡើងវិញក្នុងស្រុកនៅមិនទាន់រឹងមាំខ្លាំងនៅឡើយទេ។
NBS បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«បញ្ហាជាប្រព័ន្ធដែលមានយូរមកហើយនៅតែអាក្រក់ជាមួយនឹងស្ថានភាពថ្មី និងបញ្ហាកំពុងកើតឡើងពីការអភិវឌ្ឍ»។
លោក Cheong និយាយថា នៅពេលសន្ទុះសេដ្ឋកិច្ចរបស់ចិនត្រូវបានធ្វើឲ្យមានទំនុកចិត្ត ក៏នៅតែមានបញ្ហាមិនប្រាកដប្រជាដូចជាការរីករាលដាលកូវីដ-១៩ តម្រូវការខាងក្រៅដែលនៅតែផុយស្រួយ និងទំនាក់ទំនងភូមិសាស្ត្រដែលនឹងប្រែប្រួលលឿន។

ឆ្នាំនេះ ប្រទេសចិនមានគោលបំណងពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានជាង៦% បង្កើតការងារថ្មីឲ្យបានជាង១១លាន និងពង្រីកការវិនិយោគតាមតម្រូវការក្នុងស្រុក និងប្រកបដោយប្រសិទ្ធភាពដែលត្រូវបានគេរំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់ទៅភាពរស់រវើកដូចមុនពេលកូវីដ-១៩ផ្ទុះឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ