ព័ត៌មានអន្ដរជាតិ
៣ ថ្ងៃជាប់គ្នាហើយ! ថៃ នៅតែរកឃើញអ្នកឆ្លងកូវីដថ្មីជាង ១,៥០០ ករណី និងស្លាប់ ២ នាក់
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ (CCSA) នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១,៥៤៧ ករណី និងមានអ្នកស្លាប់ចំនួន ២ នាក់ ។

អ្នកស្លាប់ទាំងពីរនាក់នោះរួមមានអ្នកសរសេរកម្មវិធីកុំព្យូទ័រអាយុ ៣៨ ឆ្នាំនៅខេត្ត Tak និងបុគ្គលិកការិយាល័យម្នាក់អាយុ ៥១ ឆ្នាំនៅខេត្ត Pathum Thani ។
យោងតាមរបាយការណ៍បានឲ្យដឹងថា អ្នកជំងឺដែលមកពីខេត្ត Tak បានទៅលេងក្លឹប Krystal ដែលជាប្រភពនៃការឆ្លងជាចង្កោមនៅតំបន់ Thong Lor របស់ទីក្រុងបាងកកកាលពីថ្ងៃទី ១៩ ខែមីនា ។

លោក Ramet Wongvilairat អនុប្រធានការិយាល័យសុខភាពសាធារណៈបាននិយាយថា បុរសនោះបានស្លាប់កាលពីថ្ងៃសុក្រនៅមន្ទីរពេទ្យ Somdej Phrachao Taksin Maharat ក្នុងស្រុក Muang នៃខេត្ត Tak ។ គាត់ក៏មានជំងឺលើសឈាម ទឹកនោមផ្អែម និងធាត់ខ្លាំងផងដែរ ។
ចំណែកម្នាក់ទៀតនៅខេត្ត Pathum Thani ដែលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ធ្លាប់បានឆ្លងជំងឺកូវីដ ១៩ ពីមុន ហើយមានជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺលើសឈាម ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៤០,៥៨៥ ករណី ហើយមានអ្នកស្លាប់សរុប ៩៩ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ២៨,៥៧០ នាក់ និងមានអ្នកកំពុងសម្រាកព្យាបាលចំនួន ១១,៩១៦ នាក់ ។
យោងតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃសៅរ៍នេះ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១១ ក្នុងបញ្ជីករណីឆ្លងលើពិភពលោក ខណៈប្រទេសដែលនាំមុខគេគឺនៅតែ សហរដ្ឋអាមេរិក ដោយមានករណីឆ្លងចំនួន ៣២.៣ លាននាក់ បន្ទាប់មកគឺឥណ្ឌា ១៤.៥២ លាននាក់, ប្រេស៊ីល ១៣.៨៤ លាននាក់, បារាំង ៥.២២ លាននាក់ និងរុស្ស៊ី ៤.៦៨ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ឆ្លងច្រើនពេក! ថៃ រឹតត្បិតក្រុងបាងកក និងបិទខេត្តចំនួន ៤០ រយៈពេល ២ សប្ដាហ៍រហូតដល់ចប់ចូលឆ្នាំ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ