សុខភាព
ម្តាយចាក់វ៉ាក់សាំងកូវីដ អាចបញ្ជូនអង់ទីគ័រ ទៅកូន តាមរយៈការបំបៅដោះ
កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយផងដែរ។
បើងាកទៅមើលការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាមេរិក (JAMA) ឯណោះវិញ បានរកឃើញថា វ៉ាក់សាំងកូវីដ ជំរុញឲ្យមានអង់ទីគ័ររឹងមាំនៅក្នុងទឹកដោះម្តាយរហូតដល់៦សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំង។

វេជ្ជបណ្ឌិត Danelle Fisher គ្រូពេទ្យកុមារនិងជាប្រធានផ្នែកគ្រូពេទ្យកុមារនៅមណ្ឌលសុខភាព Providence Saint John ក្នុងទីក្រុង Santa Monica នៃរដ្ឋកាលីហ្វ័រញ៉ាបានរកឃើញថា វាជារឿងមិនគួរឲ្យជឿដែលថា អង់ទីគ័រត្រូវបានរកឃើញនៅក្នុងទារកបន្ទាប់ពីកើតបានប៉ុន្មានសប្តាហ៍។
ការសិក្សានេះ បានធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលចន្លោះថ្ងៃទី២៣ខែធ្នូ ដល់ថ្ងៃទី១៥ខែមករា។

ក្រុមអ្នកស្រាវជ្រាវចង់ដឹងថាតើអង់ទីគ័រ SARS-CoV-2 បានចូលទៅក្នុងទឹកដោះម្តាយដែរឬអត់។ ការសិក្សារបស់ពួកគេមានការចូលរួមពីស្ត្រីចំនួន៨៤នាក់ ដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ក្នុងរយៈពេល២១ថ្ងៃដាច់ពីគ្នា។
ពួកគេបានប្រមូលសំណាកទឹកដោះម្តាយមុនពេលចាក់វ៉ាក់សាំងដំបូង។ ពួកគេចាប់ផ្តើមយកសំណាកម្តងក្នុងមួយសប្តាហ៍ រយៈពេល៦សប្តាហ៍។

២សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំងលើកដំបូង មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងកម្រិតនៃអង់ទីគ័រប្រឆាំងវីរុស SARS-CoV-2។ មានការកើនឡើងអង់ទីគ័រកម្រិតមួយទៀត បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី២។
ក្រុមអ្នកស្រាវជ្រាវក៏បានស៊ើបអង្កេតលើព្រឹត្តិការណ៍មិនល្អ ក្នុងចំណោមស្ត្រីនិងកូនៗរបស់ពួកគេផងដែរ។

ស្ត្រីខ្លះមានផលប៉ះពាល់ពីវ៉ាក់សាំង ហើយទារកបួននាក់មានអាការគ្រុនក្តៅ ក្អកនិងកកឈាមបន្ទាប់ពីម្តាយរបស់ពួកគេ ចាក់វ៉ាក់សាំង។ ករណីចំនួនបីក្នុងនោះ ត្រូវបានដោះស្រាយដោយគ្មានការព្យាបាល។ ទារកម្នាក់ត្រូវបានព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានស្ត្រីឬទារកណាម្នាក់ជួបប្រទះនូវព្រឹត្តិការណ៍ធ្ងន់ធ្ងរក្នុងអំឡុងសិក្សានោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Heath Line
ចុចអាន៖ លម្អិតពីក្រសួងសុខាភិបាល អ្នកចាក់សាំងដូសទីពីរ សូមអានព័ត៌មាននេះឲ្យច្បាស់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?