Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO ៖ យើងប្រហែលជាធុញនឹងជំងឺកូវីដ ១៩ ប៉ុន្តែវាមិនធុញជាមួយយើងទេ

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវកាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឲ្យអ្នករាល់គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយព្រមានថា យើងអាចធុញនឹងការប្រយុទ្ធរោគរាតត្បាតនេះ ប៉ុន្តែវីរុសនេះមិនធុញទ្រាន់នឹងយើងទេ ។

ថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ WHO ដែលបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវបានផ្អាកនៅក្នុងខែឧសភា លោក Tedros Adhanom Ghebreyesus ក៏បានសាទរចំពោះការបោះឆ្នោតរបស់លោក Joe Biden ក្នុងនាមជាប្រធានាធិបតីអាមេរិកបន្ទាប់ ដោយសង្ឃឹមថា វាអាចជាសញ្ញានៃកិច្ចសហប្រតិបត្តិការពិភពលោកដែលកាន់តែតឹងរឹងដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ។

លោកនិយាយថា វាចាំបាច់ណាស់សម្រាប់ប្រជាជនដើម្បីតាមដានពីវិទ្យាសាស្ត្រ និងទប់ស្កាត់ការមិនអើពើនឹងវីរុសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “យើងប្រហែលជាធុញទ្រាន់នឹងជំងឺកូវីដ ១៩ ។ ប៉ុន្តែវាមិនធុញទ្រាន់នឹងយើងទេ ។ វាកើតឡើងទៅលើអ្នកដែលមានសុខភាពខ្សោយ ។ យើងមិនអាចចរចាជាមួយវាបានទេ ហើយក្តីសង្ឃឹមតែមួយគត់របស់យើងគឺតាមដានពីវិទ្យាសាស្ត្រ រកដំណោះស្រាយ និងសាមគ្គីភាព” ។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីជំងឺកូវីដ ១៩ បានសម្លាប់មនុស្សជាង ១.២៥ លាននាក់ និងឆ្លងជាង ៥០ លាននាក់នៅទូទាំងពិភពលោកចាប់តាំងពីវាបានលេចមុខជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន ។

គួរបញ្ជាក់ថា លោក Tedros បច្ចុប្បន្នក៏កំពុងធ្វើត្តាឡីស័កដោយខ្លួនឯងផងដែរ បន្ទាប់ពីបានទាក់ទងជាមួយអ្នកដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ស្របពេលវ៉ាក់សាំងរបស់អាមេរិកទទួលជោគជ័យ ៩០ ភាគរយ ចិនបែរជាផ្អាកការសាកល្បងនៅប្រេស៊ីល

ចុចអាន ៖ វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនចំនួនពីរបង្ហាញប្រសិទ្ធភាពការពារមនុស្សបានជាង ៩០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៤ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៩ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម