Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងធ្ងន់ធ្ងរពេក ប្រទេសផលិតវ៉ាក់សាំងកូវីដធំជាងគេបំផុតលើលោក ដល់ថ្នាក់អស់ថ្នាំចាក់ឲ្យប្រជាជនខ្លួនឯង

បានផុស

នៅ

នៅឥណ្ឌា ដែលជាប្រទេសផលិតវ៉ាក់សាំងធំជាងគេលើពិភពលោក, ប្រជាជនរាប់លាននាក់កំពុងរងចាំការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ចំពេលមានការឆ្លងរាលដាលរលកទី២ដ៏ធ្ងន់ធ្ងរ។

ជាធម្មតា ឥណ្ឌាផលិតវ៉ាក់សាំងបានជាង៦០ភាគរយ ក្នុងចំណោមវ៉ាក់សាំងទាំងអស់ដែលត្រូវបានលក់នៅទូទាំងពិភពលោក ហើយជាទីតាំងរបស់វិទ្យាស្ថាន Serum (SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក។

This image has an empty alt attribute; its file name is https___cdn.cnn_.com_cnnnext_dam_assets_210415225206-01-india-vaccine-shortage-0408-restricted-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថភាពផលិតដ៏ធំធេងរបស់ខ្លួន គឺជាមូលហេតុដែលប្រទេសនេះបានចុះហត្ថលេខាក្នុងនាមជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមចែកចាយវ៉ាក់សាំងជាសកលជាមួយការបញ្ចុះតម្លៃឬឥតគិតថ្លៃ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប។

យោងតាមកិច្ចព្រមព្រៀងដំបូងដែលបានប្រកាសកាលពីឆ្នាំមុន SII នឹងផលិតវ៉ាក់សាំងឲ្យបានរហូតដល់២០០លានដូសសម្រាប់ប្រទេសចំនួន៩២។

Largest Vaccine Producer Delays Shipments to Some Countries | Voice of  America - English

ប៉ុន្តែស្ថានភាពនៅប្រទេសឥណ្ឌា កាន់តែធ្ងន់ធ្ងរឡើងៗក្នុងរយៈពេលប៉ុន្មានខែមុន។ រលកទី២ បានចាប់ផ្តើមនៅក្នុងខែមីនា ពោលគឺលឿនជាងលើកទី១ដែលបានឈានដល់ចំណុចកំពូលកាលពីខែកញ្ញា ដោយមួយថ្ងៃមានអ្នកឆ្លងកូវីដរហូតដល់ទៅ ៩៧,០០០ករណី។

ថ្វីបើរដ្ឋនិងទីក្រុងនានាបានដាក់វិធានការនិងបម្រាមគោចរយ៉ាងតឹងរ៉ឹងក៏ដោយ ក៏ការផ្គត់ផ្គង់វ៉ាក់សាំងនៅតែមានភាពខ្វះខាត ខណៈរដ្ឋចំនួន៥កំពុងរាយការណ៍អំពីកង្វះខាតធ្ងន់ធ្ងរ និងជំរុញឲ្យរដ្ឋាភិបាលសហព័ន្ធធ្វើសកម្មភាពជាបន្ទាន់។

This image has an empty alt attribute; its file name is 210415225627-03-india-vaccine-shortage-0315-exlarge-169.jpg

នៅចំពោះមុខវិបត្តិនេះ រដ្ឋាភិបាលនិង SII បានបង្វែរគោលការណ៍ពីការផ្តល់វ៉ាក់សាំងទៅឲ្យ COVAX មកផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសវិញ។

គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា បានផ្តល់វ៉ាក់សាំង AstraZeneca ចំនួន២៨លានដូសរួចទៅហើយ ហើយគ្រោងនឹងផ្តល់ជូនចំនួន៥០លានដូសទៀតនៅក្នុងខែមេសានេះ។

This image has an empty alt attribute; its file name is 210415225712-04-india-vaccine-shortage-0207-exlarge-169.jpg

លោក Adar Poonawalla នាយកប្រតិបត្តិ SII បាននិយាយថា វាមិនមែនជាលើកទី១ទេ ដែលឥណ្ឌាផ្អាកការចូលរួមវិភាគទានរបស់ខ្លួន។ កាលពីខែមករា រដ្ឋាភិបាលបានដាក់កម្រិតលើការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយ SII ពីព្រោះពួកគេចង់ផ្តល់អាទិភាពដល់ក្រុមដែលងាយរងគ្រោះនិងខ្វះខាតបំផុត។

ប៉ុន្តែការពន្យារពេលម្តងហើយម្តងទៀតនេះ បានធ្វើឲ្យប្រទេសក្រីក្រជួបការលំបាក។ នាយកអង្គភាពត្រួតពិនិត្យជំងឺអាហ្វ្រិកបានព្រមានថា ការពន្យារពេលនាំចេញរបស់ឥណ្ឌា អាចជាគ្រោះមហន្តរាយសម្រាប់ទ្វីបនេះ ខណៈប្រទេសប៉ាគីស្ថាន ដែលជាអ្នកទទួលធំជាងគេ បានសម្រេចចិត្តអនុញ្ញាតឲ្យមានការនាំចូលនិងលក់វ៉ាក់សាំងឯកជនដើម្បីបំពេញចន្លោះប្រហោង។

This image has an empty alt attribute; its file name is 210415225340-02-india-vaccine-shortage-0409-restricted-exlarge-169.jpg

មកដល់ពេលនេះ មានតែប្រជាជន១៤.៣លាននាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងពេញលេញ ពោលគឺត្រឹមជាង ១ភាគរយប៉ុណ្ណោះនៃប្រជាជនឥណ្ឌាសរុប ១.៣ពាន់លាននាក់។

នៅរដ្ឋ Odisha, មជ្ឈមណ្ឌលចាក់វ៉ាក់សាំងជិត៧០០កន្លែង ត្រូវបង្ខំចិត្តបិទទ្វារកាលពីសប្តាហ៍មុន ដោយសារតែកង្វះខាតវ៉ាក់សាំង។ អាជ្ញាធរសុខាភិបាលបានព្រមានថា រដ្ឋនេះនឹងអស់វ៉ាក់សាំងពីស្តុកទាំងមូលក្នុងពេលឆាប់ៗ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ក្រោយជោគជ័យជាមួយការចាក់វ៉ាក់សាំង អ៊ីស្រាអែល លែងតម្រូវឲ្យប្រជាជនពាក់ម៉ាសពេលចេញក្រៅ ចាប់ពីថ្ងៃនេះទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៨ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៥ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម