ព័ត៌មានអន្ដរជាតិ
ថ្ងៃអាទិត្យនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន
នៅថ្ងៃអាទិត្យទី១៨ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ១,៧៦៧ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

ក្នុងនោះមានករណីនាំចូលតែ២ករណីប៉ុណ្ណោះ និងមានអ្នកស្លាប់ថ្មីចំនួន២នាក់។
ក្នុងចំណោមករណីថ្មីទាំងអស់ មាន ១,៤៧៧ករណីគឺជាអ្នក ដែលពាក់ព័ន្ធទៅនឹងតំបន់មានហានិភ័យខ្ពស់ ខណៈ២៨៨ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន១៣៣នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យទី១៨ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៤២,៣៥២ករណី។ មនុស្សចំនួន ២៨,៦៨៣នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១០១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ឆ្លងធ្ងន់ធ្ងរពេក ប្រទេសផលិតវ៉ាក់សាំងកូវីដធំជាងគេបំផុតលើលោក ដល់ថ្នាក់អស់ថ្នាំចាក់ឲ្យប្រជាជនខ្លួនឯង

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច