ព័ត៌មានអន្ដរជាតិ
នៅអាមេរិក ចាក់វ៉ាក់សាំងកូវីដរួច ទទួលបានស្រាបៀរឥតគិតថ្លៃ
អ្នកដែលទទួលបានវ៉ាក់សាំងហើយ មិនមែនត្រឹមតែជួយការពារខ្លួនពីជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែពួកគេមានរឿងផ្សេងទៀតដែលត្រូវអបអរ។
ដូចក្រុមហ៊ុនដទៃទៀតដែរ ក្រុមហ៊ុន Budweiser ដែលគ្រប់គ្រងដោយ Anheuser-Busch បានប្រកាសថា ខ្លួននឹងផ្តល់ស្រាបៀរដោយឥតគិតថ្លៃ ចំពោះអ្នកណាដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់។
Budweiser បាននិយាយនៅក្នុងពាណិជ្ជកម្មរបស់ខ្លួនថា “យើងមិនអាចរង់ចាំបានទេ។ ប៉ុន្តែនៅពេលដែលយើងធ្វើ សូមធ្វើវាដោយសុវត្ថិភាព។ អ្នកគឺជាមនុស្សដែលនឹងទទួលបាន បើអ្នកចាក់វ៉ាក់សាំងកូវីដរួចហើយ”។
យោងតាមលក្ខខណ្ឌផ្តល់ឲ្យនេះ, ហ្វេនៗគ្រាន់តែបង្ហាញថា ពួកគេបានទទួលវ៉ាក់សាំងរួចរាល់ដោយការ Upload រូបភាពស្ទីកឃើ “ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ” របស់ពួកគេ, បង់បិទនៅត្រង់កន្លែងចាក់ថ្នាំ ឬការថតរូប Selfie ពីទីតាំងចាក់វ៉ាក់សាំងរបស់ពួកគេចូលទៅក្នុងគេហទំព័រ ABeerOnBud.com ឲ្យបានមុនថ្ងៃទី១៦ខែឧសភា។
Budweiser នឹងផ្តល់កាតឥណពន្ធតម្លៃ៥ដុល្លារ ចំនួន១០,០០០កាត ដល់អ្នកចុះឈ្មោះដែលគេផ្ទៀងផ្ទាត់រួច។ អ្នកចុះឈ្មោះត្រូវតែមានអាយុលើស២១ឆ្នាំ។
Budweiser មិនមែនជាក្រុមហ៊ុនតែមួយទេ ដែលផ្តល់ស្រាបៀរដោយឥតគិតថ្លៃបែបនេះ។
កាលពីដើមខែនេះ ស្រាបៀរ Samuel Adams ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Boston Beer Co បានប្រកាសថា ខ្លួនក៏នឹងផ្តល់ប្រាក់សម្រាប់ទិញស្រាបៀរដល់ប្រជាជន ដែលបានចាក់វ៉ាក់សាំងរួចផងដែររហូតដល់ថ្ងៃទី១៥ខែឧសភា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍