ព័ត៌មានអន្ដរជាតិ
លោក Trump អះអាងថា ព័ត៌មានវ៉ាក់សាំងត្រូវបានលាក់ទុក ដល់ចាញ់ឆ្នោតហើយទើបបញ្ចេញ
លោក Donald Trump បានអះអាងថា វ៉ាក់សាំងកូវីដ១៩ត្រូវបានគេលាក់ព័ត៌មានក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់ឱកាសជាប់ឆ្នោតរបស់គាត់។
ប្រធានាធិបតីអាមេរិករូបនេះត្រូវបានគូប្រជែងលោក Joe Biden យកឈ្នះបន្ទាប់ពីអតីតសមាជិកព្រឹទ្ធសភាបានបំបែកកំណត់ត្រារបស់លោក Barack Obama សម្រាប់ការទទួលបានសំឡេងគាំទ្រច្រើនបំផុតនៅក្នុងការបោះឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ ក្រុមហ៊ុនឱសថយក្ស Pfizer បានប្រកាសពីទិន្នន័យដំបូងពីការសាកល្បងវ៉ាក់សាំងកូវីដ១៩របស់ខ្លួនដោយបង្ហាញថា វាមានប្រសិទ្ធភាពជាង៩០ភាគរយ។

វាបង្ហាញសញ្ញានៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្សជាងមួយលាននាក់និងបានបំផ្លាញសេដ្ឋកិច្ចពិភពលោក។
មេដឹកនាំគណបក្សសាធារណរដ្ឋបានអះអាងថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ក៏ដូចជាអ្នកប្រជាធិបតេយ្យបានលាក់ព័ត៌មាននៃវ៉ាក់សាំងរហូតដល់ក្រោយការបោះឆ្នោត។
គាត់បានបង្ហោះ Twitter ដើម្បីអះអាងថា គូប្រជែងរបស់គាត់និង FDA បានរៀបចំការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ដើម្បីការពារគាត់មិនឲ្យជាប់ឆ្នោតជាថ្មី។

លោក Trump បានសរសេរនៅលើ Twitter ថា “@US_FDA និងអ្នកប្រជាធិបតេយ្យមិនចង់ឲ្យខ្ញុំទទួលបានវ៉ាក់សាំងឈ្នះមុនការបោះឆ្នោតទេ ដូច្នេះវាចេញមក៥ថ្ងៃក្រោយដូចខ្ញុំបាននិយាយអញ្ចឹង!”។
មហាសេដ្ឋីរូបនេះតែងតែអះអាងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា វ៉ាក់សាំងនឹងត្រូវបានត្រៀមរួចរាល់នៅថ្ងៃបោះឆ្នោត។
យ៉ាងណាក្តី ក្រុមហ៊ុន Pfizer បានបដិសេធរាល់ការចោទប្រកាន់ដែលថា ពេលវេលានៃការប្រកាសរបស់ពួកគេមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ