Connect with us

ព័ត៌មានអន្ដរជាតិ

កុំ​បារម្ភ! អ្នក​ចាក់​វ៉ាក់សាំង​កូវីដ រួច​ ហើយ​មាន​សុខភាព​ល្អ នៅ​តែ​អាច​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ ជីវិត​បុគ្គល​ដទៃ​បាន​ដដែល

បានផុស

នៅ

កាកបាទក្រហម​អាមេរិក​បាន​និយាយ​ថា​ អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង ​AstraZeneca , Novavax , Pfizer និង Moderna អាច​បរិច្ចាគ​ឈាម​របស់​ពួកគេ​បាន ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​រួច ​​ដោយ​មិន​គិត​ពី​រយៈពេល​រង់ចាំ​ណាមួយ​ឡើយ។ ដរាប​ណា​ពួកគេ​ទាំង​នោះ​មិន​បង្ហាញ​រោគ​សញ្ញា​កូវីដ១៩​ និង​មាន​អារម្មណ៍​ល្អ​បូករួម​ទាំង​សុខភាព​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក Oneblood ដែល​ជា​សេវាកម្ម​បរិច្ចាគ​នៅ​ឆកសមុទ្រ Tampa Bay ភាគ​ខាងត្បូង​អាគ្នេយ៍ ​នៃ​រដ្ឋ​ផ្លរីដា​បាន​និយាយ​ថា ​មនុស្ស​ពេញវ័យ​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង Johnson & Johnson អាច​រង់ចាំ​ពីរ​សប្ដាហ៍​សិន​មុន​ពេល​បរិច្ចាគ​ឈាម ។

កាកបាទក្រហម​បាន​និយាយ​កាល​ពី​ខែ​កុម្ភៈ​ថា ” ដំណឹង​ដ៏​អស្ចារ្យ​ ប្រសិន​បើ​អ្នក​ចាក់​វ៉ាក់សាំង​រួច ហើយមានសុខភាពល្អជាធម្មតា ​អ្នក​នៅ​តែ​អាច​បរិច្ចាគ​បាន។ ការ​បរិច្ចាគ​ឈាម​គឺ​ចាំបាច់​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដែល​ឈរ​ជើង​ជួរ​មុខ​នៃ​ជំងឺ​រាតត្បាត ” ។

រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​កត់សម្គាល់​ថា ចំពោះ​អ្នក​ជំងឺ​កូវីដ ១៩ មិន​ត្រូវ​បាន​គេ​ដឹង​ថា​ឆ្លង​តាម​រយៈ​ការ​បញ្ចូល​ឈាម​នោះ​ទេ ហើយ​អ្នក​ដែល​ឆ្លង​គួរ​តែ​ជៀសវាង​ពី​ការ​បរិច្ចាគ​ឈាម យ៉ាង​ហោច​ណាស់ ១៤ ថ្ងៃ​រហូត​ដល់​អ្នក​លែង​មាន​​រោគសញ្ញា ។

កាកបាទ​ក្រហម​ក៏​បាន​​បញ្ជាក់​​បន្ថែម​ដែរថា ទោះបី​ជា​វីរុស​កូរ៉ូណា​មិនមែន​ឆ្លង​តាម​រយៈ​ការ​បញ្ចូល​ឈាម​ក្ដី ប៉ុន្តែ​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បរិច្ចាគ​ឈាម​នោះ​ទេ ជា​ពិសេស​ឈាម​អ្នក​ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ លើកលែង​តែ​អ្នក​ចាក់​វ៉ាក់សាំងរួចមិន​បាន​ឆ្លងជំងឺរាតត្បាតមួួយនេះ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖redcrossblood N miamiherald

ចុចអាន៖គ្រូពេទ្យ​ជំនាញ​ព្រមាន​ថា ហាម​ចាក់​វ៉ាក់សាំង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ

ចុចអាន៖អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូស​រួច មក​ដឹង​អត្ថប្រយោជន៍​ល្អៗ​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម