ព័ត៌មានអន្ដរជាតិ
អង់គ្លេសចាប់ផ្តើមការសិក្សាថ្មីទៅលើថាតើ អ្នកកើតកូវីដហើយអាចឆ្លងម្តងទៀតដែរឬក៏អត់
ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសនៅថ្ងៃចន្ទទី១៩ខែមេសានេះ បានចាប់ផ្តើមការសាកល្បងមួយដែលនឹងឲ្យអ្នកកើតជំងឺកូវីដ-១៩រួចហើយ ប៉ះពាល់ជាមួយវីរុសកូរ៉ូណាម្តងទៀតដើម្បីពិនិត្យមើលការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងមើលថាតើមនុស្សអាចឆ្លងម្តងទៀតដែរឬក៏អត់។

កាលពីខែកុម្ភៈ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅលើពិភពលោក ដែលអនុវត្តការធ្វើតេស្ត “Challenge Trials” លើមនុស្ស ដែលក្នុងនោះអ្នកស្ម័គ្រចិត្តយល់ព្រមប៉ះពាល់ទៅនឹងវីរុសកូវីដ-១៩ ដើម្បីជំរុញការស្រាវជ្រាវចូលទៅក្នុងជំងឺនេះ។
ការសិក្សាដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ មានភាពខុសគ្នាពីការសិក្សាដែលបានប្រកាសកាលពីខែកុម្ភៈ ខណៈដែលខ្លួនព្យាយាមធ្វើឲ្យមនុស្សធ្លាប់កើតជំងឺកូវីដ-១៩ ឆ្លងម្តងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីភាពស៊ាំ ជាជាងការចម្លងដល់មនុស្សជាលើកដំបូង។

លោកស្រី Helen McShane អ្នកជំនាញផ្នែកវ៉ាក់សាំងនៅសកលវិទ្យាល័យ Oxford និងជាប្រធានអ្នកស៊ើបអង្កេតលើការស្រាវជ្រាវនេះបាននិយាយថា “ព័ត៌មានអំពីការងារនេះ នឹងអនុញ្ញាតឲ្យយើងរៀបចំការចាក់វ៉ាក់សាំងនិងការព្យាបាលកាន់តែល្អប្រសើរ ហើយយើងក៏អាចស្វែងយល់ផងដែរថាតើ មនុស្សត្រូវបានការពារដែរឬក៏អត់បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ និងការពារបានយូរប៉ុនណា”។

លោកស្រីបានបន្ថែមទៀតថា ការងារនេះនឹងជួយឲ្យមានការយល់ដឹងអំពីអ្វីដែលការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ការពារប្រឆាំងនឹងការឆ្លងម្តងទៀត។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានប្រើប្រាស់ការសាកល្បង Human Challenge អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីស្វែងយល់បន្ថែមអំពីជំងឺនានាដូចជាគ្រុនចាញ់ ផ្តាសាយ ពោះវៀននិងអាសន្នរោគ ហើយដើម្បីបង្កើតការព្យាបាលនិងវ៉ាក់សាំងប្រឆាំងជំងឺទាំងនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កំពុងអុកឡុកពិភពលោក! វីរុសកូរ៉ូណាបំប្លែងខ្លួន១០ប្រភេទ ដែលអាចយកឈ្នះវ៉ាក់សាំងបាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ