ព័ត៌មានអន្ដរជាតិ
កូវីដ-១៩មិនត្រឹមតែបង្កបញ្ហាផ្លូវដង្ហើម នៅអាចបំផ្លាញប្រព័ន្ធប្រសាទថែមទៀត
អ្នកជំងឺកូវីដ-១៩ភាគច្រើន ក្រោយបានឆ្លងមេរោគនឹងមានបញ្ហាផ្លូវដង្ហើមស្រាលនិងមធ្យម អាស្រ័យតាមស្ថានភាពសុខភាព ហើយជាសះស្បើយឡើងវិញដោយមិនត្រូវការការព្យាបាលពិសេសនោះទេ។ នេះបើយោងតាមការដកស្រង់ពីអង្គការសុខភាពពិភពលោក (WHO) ។
ប៉ុន្តែការសិក្សាក្រោយៗមក អ្នកជំនាញបានរកឃើញថា ជំងឺកូវីដ-១៩មិនត្រឹមតែអាចបង្កផលប៉ះពាល់ផ្នែកផ្លូវដង្ហើមប៉ុណ្ណោះទេ តែក៏អាចបង្កគ្រោះថ្នាក់ដល់ផ្នែកផ្សេងលើរាងកាយរួមមាន បាត់បង់ក្លិន រសជាតិ ខ្សោយការស្ដាប់ បូករួមទាំងប្រព័ន្ធប្រសាទទៀតផង។
ជាទូទៅប្រព័ន្ធសរសៃប្រសាទមានពីរផ្នែកសំខាន់ៗគឺ ខួរក្បាលនិងខួរឆ្អឹងខ្នង ដែលប្រព័ន្ធនេះងាយនឹងរងគ្រោះពីវីរុសកូវីដខ្លាំងផងដែរ។

ទាក់ទិនជាមួយបញ្ហាប្រព័ន្ធប្រសាទនេះដែរ លោក William C. Davison, MD គ្រូពេទ្យសរសៃប្រសាទនៅមន្ទីរពេទ្យ Northwestern Medicine Lake Forest រដ្ឋ Illinois បានបញ្ជាក់លទ្ធផលការស្រាវជ្រាវថា វីរុសកូវីដ-១៩ ពិតជាអាចបណ្តាលឱ្យមានបញ្ហាខួរក្បាលតាមរយៈការរលាកខួរក្បាល និងការខូចសរសៃប្រសាទប្រាកដមែន។
ការសិក្សាថ្មីមួយទៀតពីអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London ចក្រភពអង់គ្លេស បានចុះផ្សាយក្នុងទិនានុប្បវត្តិខួរក្បាលដោយវិភាគទិន្នន័យអ្នកជំងឺកូវីដចំនួន ៤៣ នាក់ ដែលពួកគេទាំងនោះមានអាយុខុសៗគ្នាចាប់ពីអាយុ ១៦ ដល់ ៨៥ ឆ្នាំ ហើយបានព្យាបាលនៅមន្ទីរពេទ្យជាតិផ្នែកប្រសាទសាស្រ្តនិងវះកាត់សរសៃប្រសាទ (NHNN) នៅទីក្រុងឡុងដ៏។

លទ្ធផលសិក្សារកឃើញថា ទោះបីអ្នកជំងឺកូវីដ-១៩មានករណីស្រាលក៏ដោយ ក៏ពួកគេនៅតែមានរោគសញ្ញាបញ្ហាសរសៃប្រសាទដែរ។ ក្នុងនោះគេរកឃើញក្រុមអ្នកជំងឺដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទមាន ៥ ប្រភេទដូចជា ជំងឺរលាកស្រោមខួរ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃប្រសាទ ស្ទះសរសៃឈាមក្នុងខួរក្បាល និងជំងឺពិបាកផ្ចង់អារម្មណ៍។ យ៉ាងណាក្ដី នេះមិនមែនមានន័យថា គ្រប់អ្នកជំងឺសុទ្ធតែប្រឈមហានិភ័យទាំងអស់នេះឡើយ វាអាចមានបញ្ហាតិចឬច្រើនតាមស្ថានភាពសុខភាពរៀងខ្លួន។

ក្រៅពីនោះអ្នកជំងឺបាត់បង់សមត្ថភាពគ្រប់គ្រងប្រព័ន្ធប្រសាទផ្សេងទៀតដូចជា ពិបាកដឹងក្លិន មិនសូវស្គាល់រសជាតិ ត្រចៀកចុះខ្សោយ មានបញ្ហាដំណេក និងមានបញ្ហាលើការចងចាំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ
ចុចអាន៖ ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាចមានផលវិបាកច្រើនទៅថ្ងៃក្រោយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍