Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយរកឃើញវីរុសបំប្លែងខ្លួនថ្មី N501Y ហុងកុង ហាមជើងហោះហើរមកពី៣ប្រទេស មានមួយនៅអាស៊ីអាគ្នេយ៍

បានផុស

នៅ

ទីក្រុងហុងកុង នឹងផ្អាកជើងហោះហើរមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាននិងហ្វីលីពីន រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃអង្គារទី២០ខែមេសាស្អែកនេះទៅ បន្ទាប់ពីវីរុសកូវីដ-១៩បំប្លែងខ្លួន N501Y ត្រូវបានរកឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ជាលើកដំបូង។

This image has an empty alt attribute; its file name is 6813559e-3fa4-4283-a5ca-7eb162dc8940_1b3ee540-1024x683.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយថា ប្រទេសទាំងបីនេះនឹងត្រូវចាត់ចូលជា “ប្រទេសមានហានិភ័យខ្ពស់បំផុត” បន្ទាប់ពីមានករណីនាំចូលជាច្រើនត្រូវបានរកឃើញនៅទីក្រុងហុងកុង ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ។

ទីក្រុងនេះ បានរាយការណ៍ពីការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៣០ករណីកាលពីថ្ងៃអាទិត្យ ដោយក្នុងនោះ មាន២៩ករណីជាការនាំចូលដែលជាចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១៥ខែមីនាមក។

This image has an empty alt attribute; its file name is file-photo-pilots-wearing-face-masks-to-avoid-the-spread-of-the-coronaviru-at-the-hong-kong-international-airport-in-hong-kong-1.jpg

ទីក្រុងហុងកុង បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ជាង ១១,៦០០ករណីនិងស្លាប់ ២០៩នាក់។

អាជ្ញាធរហុងកុងបាននិងកំពុងទទូចដល់ប្រជាជន ឲ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រោះគិតត្រឹមពេលនេះ មានតែ៩ភាគរយប៉ុណ្ណោះក្នុងចំណោមប្រជាជនចំនួន៧.៥លាននាក់របស់ខ្លួន ដែលទទួលបានវ៉ាក់សាំង។

This image has an empty alt attribute; its file name is fe89244b-119d-4f75-bc15-00708d0d3ed4_70da5c26.jpg

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានពង្រីកគម្រោងចាក់វ៉ាក់សាំងក្នុងទីក្រុង ដោយរាប់បញ្ចូលទាំងអ្នកដែលមានអាយុចន្លោះពី១៦ដល់២៩ឆ្នាំជាលើកដំបូងផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ពីការហាមឃាត់របស់ហុងកុងចំពោះអ្នកដំណើរមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាននិងហ្វីលីពីនរួមមាន ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific, Hong Kong Airlines, Vistara និង Cebu Pacific៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA 

ចុចអាន៖ វីរុសបំប្លែងខ្លួន ៤,០០០ប្រភេទ កំពុងអុកឡុក ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម