Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Sinovac របស់ចិន ទទួលបានការសរសើរថា មានប្រសិទ្ធភាពខ្ពស់ ពីប្រទេសនៅ អាមេរិកឡាទីន

បានផុស

នៅ

មន្រ្តីឈីលីបាននិយាយសរសើរកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងកូវីដ CoronaVac របស់ក្រុមហ៊ុនឱសថចិន Sinovac បានបង្ហាញប្រសិទ្ធភាពខ្លាំងណាស់ក្នុងការការពារការឆ្លងមេរោគ​ ការចូលព្យាបាលក្នុងមន្ទីរពេទ្យ ការបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ និងការស្លាប់។

Covid-19: China approves Sinovac vaccine for general public use
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចំណេះដឹងនិងការច្នៃប្រឌិតលោក Andres Couve បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈពេលឈីលី ទទួលបានវ៉ាក់សាំងនេះជាលើកទី៨ មកកាន់ប្រទេស។

មន្ត្រីរូបនេះបានដកស្រង់ការសិក្សាមួយ ដែលរដ្ឋាភិបាលឈីលីបង្ហាញកាលពីថ្ងៃសុក្រ ដែលកត់សម្គាល់ថា វ៉ាក់សាំង CoronaVac មានប្រសិទ្ធភាព៦៧ភាគរយ ក្នុងការការពាររោគសញ្ញានៃជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is andres-couve-ministro-ciencia-tecnologia-innovacion-conocimiento.jpg

ការសិក្សាក៏បានបង្ហាញផងដែរថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាពរហូតដល់ទៅ៨៥ភាគរយ ក្នុងការទប់ស្កាត់ការចូលទៅព្យាបាលក្នុងមន្ទីរពេទ្យ, ៨៩ភាគរយក្នុងការទប់ស្កាត់ការបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់និង ៨០ភាគរយទប់ស្កាត់ការស្លាប់ដែលបង្កឡើងដោយវីរុស។

ប្រទេសឈីលី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែកុម្ភៈ បន្ទាប់ពីចាក់ជូនបុគ្គលិកសុខាភិបាលកាលពីខែធ្នូឆ្នាំ២០២០ និងខែមករា២០២១។

This image has an empty alt attribute; its file name is 23352324-5df9-42e3-b25c-4b4cbf6f9759-1024x614.jpeg

យោងតាមទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលឈីលីបានឲ្យដឹងថា ប្រជាជនជាង៧.៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩នៅក្នុងប្រទេស ខណៈ៥.២លាននាក់បានទទួលដូសទាំងពីរ។

គិតត្រឹមម៉ោង៣រសៀលថ្ងៃចន្ទនេះ ប្រទេសឈីលីបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩សរុប១,១២៤,៧១៨ករណី ស្លាប់ ២៥,១៧៧នាក់និងជាសះស្បើយ ១,០៥៣,៦៣៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ កំពុង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​លើ​វិស័យ​បច្ចេកទេស, ​ឧស្សាហកម្ម ជា​ពិសេស​ការ​ពង្រឹងលើវិស័យ​TVET

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៨ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម