Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺចម្លែក កម្របំផុតក្នុងពិភពលោក ត្រូវបានគេរកឃើញនៅ វៀតណាម

បានផុស

នៅ

ក្មេងស្រីអាយុ៨ឆ្នាំម្នាក់នៅខេត្ត Tien Giang ប្រទេសវៀតណាម ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺខ្លារខិន (LEOPARD) ដែលជាជំងឺកម្របំផុតមួយ កើតឡើងចំពោះមនុស្សតិចតួចបំផុតនៅលើពិភពលោក។

លោកវេជ្ជបណ្ឌិត Tran Nguyen Anh Tu អនុប្រធាននាយកដ្ឋានសោភ័ណភាពស្បែក នៅមន្ទីរពេទ្យរោគសើស្បែកទីក្រុងហូជីមិញ បាននិយាយនៅក្នុងសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំកាលពីថ្ងៃអាទិត្យថា វាជាករណីដំបូងនៃជំងឺនេះដែលត្រូវបានកត់ត្រានៅក្នុងប្រទេសវៀតណាម។

This image has an empty alt attribute; its file name is hoichungdabao37201618749012-16-1598-5512-1618797980_680x0.jpg

ក្រុមគ្រួសារកុមារបាននិយាយថា នាងកើតមកថ្លង់ហើយគ និងមានពិការភាពខាងរាងកាយនិងផ្លូវចិត្ត។

នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានស្នាមអុជពណ៌ត្នោតនៅលើមុខនិងដងខ្លួន ហើយភាពមិនប្រក្រតីចំពោះឆ្អឹងថ្គាម ឆ្អឹងខ្នង ស្មាទ្រូងនិងធ្មេញ។

This image has an empty alt attribute; its file name is images.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគហ្សែននៅមជ្ឈមណ្ឌលជីវសាស្ត្រម៉ូលេគុល នៃសកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តទីក្រុង ហូជីមិញបានរកឃើញថា នាងមានការកំឡាយហ្សែន PTPN1 ដែលត្រូវបានគេជឿជាក់ថាបណ្តាលឲ្យមានជំងឺកម្របែបនេះ។

LEOPARD គឺជាជំងឺមិនធម្មតាដែលជាប់ពាក់ព័ន្ធជាមួយអាការមានអាចម៍រុយ ឈាមភ្នែក ស្ទះសួត ប្រដាប់បន្តពូជខុសប្រក្រតី មិនលូតលាស់ និងថ្លង់។ 

This image has an empty alt attribute; its file name is gr1.jpg

លោក Tu បាននិយាយថា ចាប់តាំងពីជំងឺនេះត្រូវបានគេបង្ហាញជាលើកដំបូងក្នុងឆ្នាំ១៩៣៦មក មានតែ២០០ករណីប៉ុណ្ណោះដែលត្រូវបានបញ្ជាក់នៅក្នុងប្រវត្តិសាស្រ្តពេទ្យ។

អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះ ចាំបាច់ត្រូវត្រួតពិនិត្យសុខភាពឲ្យបានដិតដល់បំផុត ហើយត្រូវពិនិត្យបេះដូងម្តងក្នុងមួយឆ្នាំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម