ព័ត៌មានអន្ដរជាតិ
ឥណ្ឌាត្រូវបានដាក់ក្នុង«បញ្ជីក្រហម»ហាមធ្វើដំណើរចូលអង់គ្លេស
ប្រទេសឥណ្ឌាត្រូវបានដាក់បញ្ចូលក្នុង«បញ្ជីក្រហម»នៃបណ្តាប្រទេសដែលអ្នកធ្វើដំណើរទៅចក្រភពអង់គ្លេសហាមឃាត ពីការភ័យខ្លាចវីរុសកូវីដ-១៩កំប្លែងថ្មី។ នេះជាការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ចាប់ពីថ្ងៃសុក្រ ទី២៣ ខែមេសា ចុងសប្តាហ៍នេះ មនុស្សច្រើនបំផុតដែលធ្វើដំណើរពីប្រទេសឥណ្ឌាក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះនឹងមិនអនុញ្ញាតឲ្យចូលចក្រភពអង់គ្លេសឡើយ។

អ្នកមានលិខតឆ្លងដែនចក្រភពអង់គ្លេស ឬអៀរឡង់ ឬអ្នកដែលមានសិទ្ធិរស់នៅចក្រភពអង់គ្លេសត្រូវអនុញ្ញាតឲ្យចូល ប៉ុន្តែត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេល១០ថ្ងៃជាមុនសិន។
លោក Matt Hancock ឲ្យដឹងថា មានករណីឆ្លងវីរុសកូវីដ-១៩កំប្លែងថ្មីចំនួន១០៣នៅចក្រភពអង់គ្លេស។
ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សភាកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបាននិយាយថា ភាគច្រើននៃករណីឆ្លងនៃវីរុសបំប្លែងថ្មីគឺ B.1.617 ដែលមានភ្ជាប់ទំនាក់ទំនងទៅនឹងការធ្វើដំណើរអន្តរជាតិ។
លោកថា ការតេស្តសំណាកត្រូវបានធ្វើវិភាគដើម្បីឲ្យឃើញថា តើវីរុសបំប្លែងថ្មីមានទាក់ទងនឹងចរឹកលក្ខណៈគួរឲ្យព្រួយបារម្ភដូចជា ការឆ្លងអាក្រក់ ពិបាកព្យាបាល ឬធន់នឹងវ៉ាក់សាំង។

មន្ត្រីសុខាភិបាលបន្តថា វីរុសបំប្លែងថ្មីនេះ ដែលត្រូវបានបង្ហាញអត្តសញ្ញាណដំបូងនៅប្រទេសឥណ្ឌា មានការព្រួយបារម្ភមួយចំនួនដែលវាអាចប្រែប្រួលហ្សេន ដូច្នេះត្រូវការស្វែងរកបន្ថែមទៀត។
វាដូចជាលឿនបន្តិចដែលនិយាយ ថាតើវាឆ្លងអាក្រក់ខ្លាំង ប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ និងធន់នឹងវ៉ាក់សាំង ដែលគួរតែចូលក្នុងបញ្ជីវីរុសបំប្លែងថ្មីគួរឲ្យបារម្ភនៅអាហ្វ្រិកខាងត្បូង ខេន និងប្រេស៊ីល។
ការវាយតម្លៃកំពុងតែដំណើរការ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលបានកំពុងព្យាយាមបញ្ឈប់ករណីមកដល់ថ្មីថែមទៀត និងការរាតត្បាតនៅក្នុងប្រទេស។
នោះជាមូលហេតុដែលរដ្ឋាភិបាលកំពុងតែបង្កើនការធ្វើតេស្តដើម្បីស្វែងរកឲ្យលឿននូវករណីថ្មីណាមួយនៅក្នុងប្រទេសអង់គ្លេស និងកំពុងណែនាំពីប្រភេទធ្វើតេស្តថ្មីរហ័សលឿនដែលអាចទទួលបានលទ្ធផលក្នុងរយៈពេលត្រឹមតែពីរបីម៉ោង។
វាមានន័យថា មនុស្សអាចញែកដាច់ពីគ្នាលឿនជាងមុនដើម្បីការពារឆ្លងទៅមិត្តភក្តិ ក្រុមគ្រួសារ អ្នកជិតខាង និងអ្នករួមការងារ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Grant Shapps បាននិយាយថា ការចាត់វិធានការនេះដើម្បីធានាចក្រភពអង់គ្លេសមិនឲ្យបាត់បង់វឌ្ឍនភាពដែលកំពុងជោគជ័យពីកម្មវិធីចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ