ព័ត៌មានអន្ដរជាតិ
អាមេរិកកំពុងភ័យខ្លាចប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរដូចគ្នានឹងកូវីដ១៩
ប្រតិកម្មអាឡ័កស៊ីតាមរដូវកំពុងរីករាលដាលយ៉ាងខ្លាំងក្លានិងមានសភាពធ្ងន់ធ្ងរបំផុតនៅសហរដ្ឋអាមេរិក ហើយក៏ស្ថិតក្នុងដំណាក់កាលទីបួននៃជំងឺរាតត្បាតជាសកល ។
មនុស្សគ្រប់គ្នាកំពុងតែព្រួយបារម្ភពីអាការ អ្នកខ្លះមានបញ្ហារមាស់ច្រមុះ ភ្នែកស្ងួត គ្រុនក្ដៅ ឈឺបំពង់ក ក្អកនិងពិបាកដកដង្ហើមនៅរដូវក្ដៅនេះតែម្ដង។
តើរោគសញ្ញាទាំងនេះ អាចជាជំងឺកូវីដឬគ្រាន់តែជាអាឡ័កស៊ីធម្មតាទូទៅ?

វេជ្ជបណ្ឌិត Gregory Levitin អ្នកជំនាញខាងរោគភ្នែកនិងត្រចៀកនៅទីក្រុងញ៉ូយ៉ក បាននិយាយថា ភាពច្របូកច្របល់កំពុងតែលាយឡំគ្នានៅអាមេរិក ហើយ “រោគសញ្ញាជាច្រើនកំពុងត្រួតលើគ្នា ដូចជាជំងឺកូវីដនិងអាឡ័កស៊ីតាមរដូវ ” ។
លោក Levitin បានបន្ថែមទៀតថា ការរមាស់ច្រមុះឬហៀរទឹកភ្នែក គឺជាសញ្ញាមួយដែលអ្នកកំពុងទទួលរងពីអាឡ័កស៊ីតាមរដូវ និងមិនមែនជាសញ្ញាពីជំងឺកូវីដទេ ។ អាឡ័កស៊ីតាមរដូវច្រើនកើតឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់អ្នកច្រឡំកំណត់លំអងពីដើមឈើ ផ្កា ឬស្មៅ ហើយបង្កជាបាក់តេរីឬវីរុស។
ជាផ្នែកមួយនៃការឆ្លើយតបអាឡ័កស៊ី ពេលខ្លះរាងកាយរបស់អ្នកបញ្ចេញសារធាតុគីមីដែលគេហៅថា histamines។ រមាស់ច្រមុះ កណ្ដាស់រួមជាមួយហៀរសំបោរនិងភ្នែកស្ងួត គឺជាផលប៉ះពាល់ដ៏អាក្រក់នៃការរលាក ដែលបណ្ដាលមកពី histamine និងបានផ្សារភ្ជាប់ជាមួយនឹងអាឡ័កស៊ី។

ជំងឺកូវីដអាចបណ្ដាលឲ្យក្ដៅខ្លួន ប៉ុន្តែអាឡ័កស៊ីមិនដែលធ្វើឲ្យក្ដៅខ្លួនទេ ។ រោគសញ្ញាផ្សេងទៀតដែលច្រើនកើតមានជាញឹកញាប់ចំពោះកូវីដ រួមមានគ្រុនញាក់ ឈឺសាច់ដុំឬរាងកាយចុះខ្សោយ ក្អួតចង្អោរនិងរាគ។ ប៉ុន្តែក៏មានរោគសញ្ញាជាច្រើនដែលមានលក្ខណៈដូចគ្នារវាងកូវីដ និងអាឡ័កស៊ី។ ឧទាហរណ៍ការបាត់បង់រសជាតិឬក្លិនដែលត្រូវបានគេស្គាល់ជាទូទៅថាជារោគសញ្ញាកូវីដ ប៉ុន្តែមនុស្សមួយចំនួនដែលមានអាឡ័កស៊ីក៏អាចមានបញ្ហាក្លិនផងដែរ រួមជាមួយអាការក្អក ដង្ហើមខ្លី ឬពិបាកដកដង្ហើម អស់កម្លាំង ឈឺក្បាល ឈឺក ក៏អាចការជាយល់ច្រឡំរវាងកូវីដនិងអាឡ័កស៊ី។
ជាការល្អគ្រប់គ្នាគួរតែតាមដានខ្លួនឯង ហើយព្យាយាមមើលថាតើវាជាផ្នែកមួយនៃប្រតិកម្មអាឡ័កស៊ីរយៈពេល ២ ឬ ៣ សប្ដាហ៍ ឬជារោគសញ្ញា ២ ឬ ៣ ថ្ងៃនៃជំងឺកូវីដ១៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖អ្នកជំនាញថា ការពាក់ម៉ាសអាចកាត់បន្ថយហានិភ័យប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ