ព័ត៌មានអន្ដរជាតិ
ហ្វីលីពីននឹងបញ្ជូននាវាជើងទឹកទៅសមុទ្រចិនខាងត្បូងមានជម្លោះដើម្បីការពារដែនទឹករបស់ខ្លួន
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយនៅថ្ងៃចន្ទថា លោកបានត្រៀមនាវាកងទ័ពជើងទឹករួចរាល់ហើយដើម្បីបញ្ជូនទៅកាន់សមុទ្រចិនខាងត្បូងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនដែលជាផ្នែកមានជម្លោះផ្លូវទឹកជាយុទ្ធសាស្ត្រ។
ដោយមានការររិះគន់ខ្លាំងលោក Duterte បានជំរុញដោយទន់ភ្លន់ឲ្យទីក្រុងប៉េកាំងគោរពតាមការសម្រេចរបស់អាជ្ញាកណ្តាល។ លោកមានប្រសាសន៍ថា សាធារណជនអាចត្រូវបានធានាថា លោកនឹងការពារធនធានរបស់ប្រទេសដូចជា ប្រេង និងរ៉ែនៅក្នុងសមុទ្រចិនខាងត្បូង។

លោក Duterte បាននិយាយក្នុងសុន្ទរកថានាពេលយប់ថ្ងៃចន្ទថា ៖«ខ្ញុំមិនចាប់អារម្មណ៍ច្រើនខាងនេសាទទេ។ ខ្ញុំមិនគិតថា មានត្រីគ្រប់គ្រាន់ដើម្បីឈ្លោះប្រកែកគ្នា។ ប៉ុន្តែនៅពេលយើងចាប់ផ្តើមអណ្តូងប្រេង ពេលយើងទទួលបានអ្វីក៏ដោយនៅផ្នែកនៃសមុទ្រចិនគឺប្រេងរបស់យើង ពេលនោះ ខ្ញុំនឹងបញ្ជូននាវាពណ៌ប្រផេះរបស់ខ្ញុំទៅតំបន់របស់យើង»។
លោកមានប្រសាសន៍ទាំងលោកចង់រក្សាមិត្តភាពជាមួយប្រទេសចិនថា ៖«ប្រសិនបើពួកគេខួងប្រេងនៅទីនោះ ខ្ញុំនឹងប្រាប់ចិនថា នោះជាផ្នែកនៃកិច្ចព្រមព្រៀងរបស់យើង? ប្រសិនបើមិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងរបស់យើងទេ ខ្ញុំក៏នឹងខួងយកប្រេងនៅទីនោះដែរ»។
លោក Duterte បានព្យាយាមកសាងសម័្ពន្ធភាពជាមួយប្រទេសចិន និងមានការស្ទាក់ស្ទើរដើម្បីប្រឈមនឹងភាពដឹកនាំរបស់ខ្លួន ដែលត្រូវបានសន្យាផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ និងការវិនិយោគជាច្រើន ដែលភាគច្រើនមិនទាន់សម្រេចជារូបរាងនៅឡើយ។
លោកបាននិយាយដដែលៗថា ប្រទេសហ្វីលីពីនគ្មានអំណាចបញ្ឈប់ចិនបានទេ និងថា ការប្រកួតប្រជែងនឹងសកម្មភាពរបស់ខ្លួនអាចប្រថុយនឹងសង្គ្រាមដែលប្រទេសរបស់លោកនឹងខាតបង់។
មេដឹកនាំភ្លើងទៀនរូបនេះមានប្រសាសន៍ថា គ្មានវិធីណាសម្រាប់ហ្វីលីពីនដើម្បីអនុវត្តដោយគ្មានការបង្ហូរឈាមនូវសេចក្តីសម្រេចរបស់អាជ្ញាកណ្តាលឆ្នាំ២០១៦ដែលបានបញ្ជាក់ថា ប្រទេសហ្វីលីពីនមានសិទ្ធិអធិបតេយ្យភាពនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ប្រទេសហ្វីលីពីនបានដាក់ពាក្យបណ្តឹងការទូតជាច្រើនប្រឆាំងនឹងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលចុងក្រោយបំផុតបានចោទប្រកាន់ប្រទេសយក្សជិតខាងរបស់ខ្លួនពីការធ្វើនេសាទខុសច្បាប់ និងបានចាប់ទូកជាង២៤០ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន៕
អានបន្ថែម
ហ្វីលីពីន ព្រមានបញ្ឆេះភាពប្រទូសរ៉ាយជាមួយ ចិនពាក់ព័ន្ធ នាវាក្នុងសមុទ្រជម្លោះ
អាមេរិកចេញមុខជួយ ហ្វីលីពីន បើចិនវាយប្រហារពាក់ព័ន្ធនាវាក្នុងសមុទ្រជម្លោះ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ