Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​​ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៤៤៣ករណី និងស្លាប់៤នាក់ទៀត

បានផុស

នៅ

នៅថ្ងៃអង្គារទី២០ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីចំនួន១,៤៤៣ករណីនិងអ្នកស្លាប់ ៤នាក់។

This image has an empty alt attribute; its file name is thumbs_b_c_a92c646df5ac6b58c859f49bb69c2c12.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីទាំងអស់ ករណីច្រើនបំផុតពោលគឺ៣៥០ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក បន្ទាប់មកគឺឈៀងម៉ៃមាន១១៦ករណី, ឈុនបុរី ៨២ករណីនិងសាមុតប្រាកាន ៦០ករណី។

ស្របពេលជាមួយគ្នានោះ មានការនាំចូលពីបរទេសចំនួន២ករណីដែលជាស្រ្តីជនជាតិថៃម្នាក់មកពីប្រទេសដាណឺម៉ាក និងបុរសឥណ្ឌាម្នាក់មកពីប្រទេសឥណ្ឌា។

This image has an empty alt attribute; its file name is c1_2076339-1.jpg

ទន្ទឹមនោះ អ្នកជំងឺចំនួន១៧១នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារទី២០ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៤៥,១៨៥ករណី។ មនុស្សចំនួន ២៨,៩៥៨នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១០៨នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ​​ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ១,៣៩០ករណី និងស្លាប់៣នាក់ នៅថ្ងៃចន្ទនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម