ព័ត៌មានអន្ដរជាតិ
ក្រោយចាក់វ៉ាក់សាំងរួចលេចចេញរោគសញ្ញាបែបនេះ មិនមែនមកពីប្រតិកម្មវ៉ាក់សាំងទេ
សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចមិនមែនមានន័យថា ខ្លួនមិនឆ្លងជំងឺកូវីដនោះទេ គ្រាន់តែឱកាសនៃការឆ្លងតិចបំផុតជាងអ្នកមិនបានចាក់សោះ។ ប៉ុន្តែបើសិនអ្នកបានទទួលវ៉ាក់សាំងរួចរាល់ទាំងដូសទីមួយនិងទីពីរ ស្រាប់តែលេចចេញនៅរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។
១ បាត់បង់ក្លិននិងរសជាតិភ្លាមៗ

វេជ្ជបណ្ឌិត Chekijian ជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់នៃ Yale ពន្យល់ថា“ សញ្ញាមួយដែលអ្នកទំនងជាឆ្លងគឺការបាត់បង់ក្លិននិងរសជាតិកើតឡើងមុនគេបង្អស់ ” ។
២ ក្ដៅខ្លួនខ្លាំងលើសពីធម្មតា

គ្រុនក្ដៅគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងបីនៃកូវីដ ។ មន្ទីរពិសោធន៍បានរាយការណ៍ថា៨៧,៩ ភាគរយ នៃមនុស្សតេស្តវិជ្ជមានគឺមានគ្រុនក្ដៅ។ វេជ្ជបណ្ឌិត Deborah Lee មានប្រសាសន៍ថា សីតុណ្ហភាពរាងកាយធម្មតាគឺ ៣៧ អង្សាសេ បើសិនជា ៣៨ អង្សាសេឬខ្ពស់ជាងនេះគឺអ្នកបានឆ្លងជំងឺកូវីដហើយ។
៣ ក្អកខ្លាំងជាប់គ្នា
វេជ្ជបណ្ឌិត Lee បានរាយការណ៍ថា“ ៥៧ ភាគរយនៃអ្នកជំងឺកូវីដ រាយការណ៍ថាក្អកខ្លាំងទាំងសើមនិងស្ងួត ” ។ របាយការណ៍របស់ WHO កាលពីថ្ងៃទី ១៦ ដល់ថ្ងៃ ២៤ ខែកុម្ភៈឆ្នាំ ២០២០លើករណី ៥៥,៩២៤ បានរាយការណ៍ថា ៦៦,៧ភាគរយ ក្អកស្ងួត ៣៣,៤% ក្អកស្លេះ។
៤ ឈឺបំពង់កខ្លាំងខុសពីធម្មតា
ការស្រាវជ្រាវវេជ្ជសាស្ត្រមួយបានបញ្ជាក់ថា ៥ ទៅ ១៧,៤ ភាគរយ នៃអ្នកជំងឺបានរាយការណ៍ថាឈឺបំពង់កខ្លាំងដូចរោគសញ្ញាដំបូងនៃកូវីដ១៩។
៥ ឈឺក្បាលប្រកាំង

វេជ្ជបណ្ឌិត Valeriya Klats អ្នកឯកទេសខាងផ្នែកប្រសាទសាស្ត្រនិងឈឺក្បាលនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Ayer Institute និយាយថា“ យើងបានឃើញមនុស្សមួយចំនួនតូច ដែលមានអាការៈឈឺក្បាលអូសបន្លាយពេលយូរ បន្ទាប់ពីជំងឺធ្ងន់ធ្ងររបស់ពួកគេបានកន្លងផុតទៅ” ។ ការឈឺក្បាលគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅរបស់កូវីដ។
៦ មានបញ្ហាស្បែកកន្ទួលរមាស់
ខណៈពេល WHOឬ CDC មិនបានលើកឡើងពីការឡើងកន្ទួលលើស្បែកជារោគសញ្ញាដែលអាចកើតមាននៃជំងឺកូវីដ ប៉ុន្តែវេជ្ជបណ្ឌិតនៅទូទាំងប្រទេសបានរាយការណ៍ថា មានកន្ទួលស្បែកជាច្រើនប្រភេទចាប់ពីម្រាមជើងរហូតដល់ម្រាមដៃ និងដំបៅនៅលើដងខ្លួន ដែលវិវឌ្ឍនៅក្នុងខ្លួនរបស់អ្នកជំងឺកូវីដ ។
៧ អស់កម្លាំងល្វើយក្នុងខ្លួន

អ្នកជំងឺកូវីដដែលមានរោគសញ្ញាស្រាល ជាធម្មតាមួយក្នុងចំណោមអ្នកទាំងនោះគឺអស់កម្លាំងខ្លាំង។ នេះក៏ដោយសាររាងកាយបានប្រើថាមពលដើម្បីប្រឆាំងនឹងវីរុស ហើយលទ្ធផលគឺមានអារម្មណ៍ធុញទ្រាន់និងអស់កម្លាំងខ្លាំង។
៨ ភ្នែកឡើងក្រហមឬពណ៌ផ្កាឈូក
បណ្ឌិត្យសភាវេជ្ជសាស្ត្រអូស្ត្រាលីចង្អុលបង្ហាញថា អ្នកជំងឺ SARS-CoV-2 អាចមានការរលាកកន្ត្រាក់នៅផ្នែកខាងក្រោម ដែលមិនអាចពន្យល់បានពីបុព្វហេតុនៃវីរុសដទៃទៀត ហើយត្រូវបានចម្លងតាមរយៈការទាក់ទងទៅនឹងសរសៃឈាមខួរក្បាលជាមួយនឹងកែវភ្នែក។
៩ មានរោគសញ្ញាផ្សេងទៀត

CDC រាយការណ៍ថាអ្នកជំងឺមានអាការៈគ្រុនញាក់ ឈឺសាច់ដុំពេញខ្លួនប្រាណ កកស្ទះឬហៀរសំបោរ ក្អួតចង្អោរនិងរាគ។ អ្នកដែលមានជំងឺ មានរោគសញ្ញាជាច្រើនរាប់ចាប់ពីរោគសញ្ញាស្រាលរហូតដល់ជំងឺធ្ងន់ធ្ងរ។ រោគសញ្ញាអាចលេចឡើង ២ ទៅ ១៤ ថ្ងៃបន្ទាប់ពីប៉ះពាល់វីរុស។
អ្វីដែលត្រូវធ្វើប្រសិនបើអ្នកសង្ស័យថាខ្លួនឯងមានរោគសញ្ញាទាំងនេះ
ប្រសិនបើអ្នកសង្ស័យថាខ្លួនមានរោគសញ្ញាប្លែកៗខាងលើក្រោយចាក់វ៉ាក់សាំង ចូរស្វែងរកការធ្វើតេស្តភ្លាមៗដែលនៅជិតផ្ទះបំផុត។ ត្រូវចងចាំថា វ៉ាក់សាំងកូវីដមានប្រសិទ្ធភាពនិងជាឧបករណ៍ដ៏សំខាន់ដើម្បីគ្រប់គ្រងជំងឺរាតត្បាត។ ទោះយ៉ាងណាគ្មានវ៉ាក់សាំងណាដែលមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារជំងឺនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ មានឱកាសឆ្លងកូវីដ “ស្តួចស្តើងបំផុត” ពេលជួបជុំនៅក្នុងទីតាំងបិទជិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ