Connect with us

ព័ត៌មានអន្ដរជាតិ

ទប់លែងឈ្នះ! ថៃ ឲ្យព្យាបាលអ្នកជំងឺកូវីដ នៅតាមផ្ទះខ្លួនឯង

បានផុស

នៅ

ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង ក្រសួងសុខាភិបាលថៃបានរៀបចំផែនការ អនុញ្ញាតឲ្យអ្នកជំងឺដែលមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ អាចព្យាបាល ដោយខ្លួនឯងនៅផ្ទះ ដើម្បីជួយសន្សំគ្រែមន្ទីរពេទ្យសម្រាប់ទុកដាក់អ្នកមានករណីធ្ងន់ធ្ងរបំផុត។

This image has an empty alt attribute; its file name is 2021-04-19T045358Z_1_LYNXMPEH3I060_RTROPTP_4_HEALTH-CORONAVIRUS-THAILAND.JPG.f6544de22fb323e14a9209c0b4ec4115.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមផែនការព្យាបាលនៅផ្ទះដែលបង្ហាញកាលពីម្សិលមិញ មន្ទីរពេទ្យទាំងឡាយអាចពិចារណាអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមិនចេញរោគសញ្ញា ត្រូវព្យាបាលនៅផ្ទះតែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។

មន្ទីរពេទ្យនឹងតម្រូវឲ្យធ្វើតាមលក្ខណៈវិនិច្ឆ័យ នៅពេលពិចារណាថាតើអ្នកជំងឺកូវីដរូបណា អាចព្យាបាលនៅផ្ទះបាន។ មន្ទីរពេទ្យត្រូវបានណែនាំថា ប្រសិនបើអ្នកជំងឺមិនវិវត្តរោគសញ្ញាផ្សេងទៀតទេនោះ ពួកគេនឹងតម្រូវឲ្យដាក់ខ្លួនព្យាបាលនៅផ្ទះរយៈពេលមួយខែពេញ។

This image has an empty alt attribute; its file name is download-5-1024x682.jpg

ផែនការនេះ គឺឆ្លើយតបទៅនឹងក្តីព្រួយបារម្ភដែលកាន់តែខ្លាំងឡើងថា គ្រែមន្ទីរពេទ្យជិតអស់ហើយនៅក្នុងការផ្ទុះកូវីដរលកទីបីនាពេលបច្ចុប្បន្ននេះ ហើយត្រូវតែចាត់វិធានការឲ្យបានឆាប់រហ័សក្នុងករណីដែលស្ថានភាពកាន់តែធ្ងន់ធ្ងរ។

ក្រោមផែនការព្យាបាលនៅផ្ទះនេះ  អ្នកជំងឺកូវីដត្រូវតែជាអ្នកជំងឺដែលមិនបញ្ចេញរោគសញ្ញា, មានអាយុក្រោម៤០ឆ្នាំ និងមិនត្រូវបានចាត់ថ្នាក់ថាជាមនុស្សធាត់និង / ឬមានបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀតដូចជា ជំងឺស្ទះសួត, ជំងឺតម្រងនោម, ជំងឺសរសៃឈាមបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺផ្សេងទៀត ដែលវេជ្ជបណ្ឌិតគិតថាមិនមានសុវត្ថិភាពសម្រាប់ការថែទាំដោយខ្លួនឯងនៅផ្ទះ។

This image has an empty alt attribute; its file name is Thailand_Covid-19_AP-1.jpg

ពួកគេក៏ត្រូវតែផ្តល់ការយល់ព្រមចំពោះការព្យាបាលនៅផ្ទះផងដែរ ហើយប្រសិនបើពួកគេរស់នៅក្នុងខុនដូឬអន្តេវាសិកដ្ឋាន ម្ចាស់អគារក៏ត្រូវតែផ្តល់ការអនុញ្ញាតផងដែរ។

មន្ទីរពេទ្យ នឹងតម្រូវឲ្យពិនិត្យអ្នកជំងឺទាំងនោះឲ្យបានទៀងទាត់រយៈពេល១៤ថ្ងៃហើយ បញ្ជូនពួកគេទៅមន្ទីរពេទ្យប្រសិនបើរោគសញ្ញារបស់ពួកគេកាន់តែយ៉ាប់យ៉ឺន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ​​ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៤៤៣ករណី និងស្លាប់៤នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម