ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា បញ្ជាឲ្យកម្ទេចទីសក្ការដែលបង្កើតឡើងរំឭកដល់ក្រុមបាតុករត្រូវសម្លាប់
ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទិ្ធមនុស្សបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបញ្ជាឲ្យមន្ត្រីបញ្ចុះសពកម្ទេចទីសក្ការដែលត្រូវបានរៀបចំឡើងដើម្បីរំឭកដល់បាតុករដែលត្រូវបានសម្លាប់នៅក្នុងទីក្រុងមីយ៉ាន់ម៉ា ។

កាលពីថ្ងៃអាទិត្យរបបយោធានៅទីក្រុង Bago បានកោះហៅក្រុមអ្នកស្ម័គ្រចិត្តចំនួន ១៧ ក្រុម និងបានបញ្ជាពួកគេឲ្យកម្ទេចទីសក្ការទាំងឡាយណាដែលពួកគេបានសាងសង់នៅក្នុងទីបញ្ចុះសពស៊ី Sin Phyu Kwin ។

អ្នកស្ម័គ្រចិត្តដែលមានមូលដ្ឋាននៅទីក្រុង Bago បានប្រាប់ទីភ្នាក់ងារ Anadolu ក្នុងលក្ខខណ្ឌអនាមិកថា “ពួកគេ [យោធា] បានបញ្ជាឲ្យយើងរុះរើសំណង់ដែលស្រដៀងនឹងទីសក្ការ ហើយដកស្លាកបដិវត្តចេញពីផ្នូរនៅត្រឹមថ្ងៃចន្ទ ។ ពួកគេបាននិយាយថា ពួកគេមិនចង់ឃើញសញ្ញាណាមួយដែលទាក់ទងនឹងចលនាប្រឆាំងនឹងរបបនេះនោះទេ” ។

ក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីបានសាងសង់ផ្នូរមួយដែលមានភ្ជាប់ជាមួយនឹងពាក្យថា “បដិវត្តនិទាឃរដូវ” ជា ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ បានចារឹកនៅទីបញ្ចុះសពនៅពាក់កណ្តាលខែកុម្ភៈ នៅពេលដែលក្រុងនេះបានឃើញការបង្ក្រាបដ៏សាហាវដែលបានសម្លាប់បាតុកររាប់រយនាក់ ។

ទន្ទឹមនោះយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា របបនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣៧ នាក់ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ ក្រៅពីការចាប់ឃុំខ្លួនមនុស្ស ៣,២២៩ នាក់ និងកាត់ទោសមនុស្ស ៧៥ នាក់ផ្សេងទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ របបយោធា មីយ៉ាន់ម៉ា ធ្វើឲ្យបុណ្យចូលឆ្នាំថ្មីក្លាយជាថ្ងៃបង្ហូរឈាម

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?