ព័ត៌មានអន្ដរជាតិ
ការវាយប្រហារថ្មីបំផុត យោធាមីយ៉ាន់ម៉ាកំពុងប្តឹង និងតាមចាប់ខ្លួនវេជ្ជបណ្ឌិតរាប់រយនាក់
របបយោធាមីយ៉ាន់ម៉ាបានកំពុងបង្ក្រាបទៅលើក្រុមគ្រូពេទ្យដែលចេញតវ៉ា ខណៈមិនដល់មួយសប្តាហ៍ផងបានដាក់បណ្តឹងទៅលើវេជ្ជបណ្ឌិត១៣៩នាក់ក្រោមការចោទប្រកាន់ពីបទញុះញង់ និងកំពុងតាមចាប់ខ្លួន។
តាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា ការវាយប្រហារចុងក្រោយបំផុតរបស់របបយោធាមីយ៉ាន់ម៉ាទៅលើក្រុមគ្រូពេទ្យដែលបានចេញតវ៉ាចាប់ផ្តើមកាលពីអង្គារជាមួយនឹងសេចក្តីប្រកាសនៃពាក្យបណ្តឹងទៅលើវេជ្ជបណ្ឌិត១៩រូប ក្នុងនោះមានទាំងនាយកម្នាក់នៅក្រសួងសុខាភិបាលផងដែលចោទថា បានជំរុញឲ្យបុគ្គលិករដ្ឋាភិបាលផ្សេងទៀតចូលរួមចលនាស៊ីវិលដើម្បីប្រឆាំង (CDM) និងគាំទ្រទៅលើរដ្ឋាភិបាលស្រមោលដែលត្រូវបានបង្កើតឡើងដោយសមាជិកសភាបណ្តេញចេញ។
ចាប់តាំងពីថ្ងៃអង្គារ៍មក របបយោធាមីយ៉ាន់ម៉ាមានបញ្ជីឈ្មោះប្តឹងទៅលើវេជ្ជបណ្ឌិត១៣៩នាក់ និងបានកំពុងមានជាបន្តបន្ទាប់ទៀត។
របបយោធានិយាយថា នឹងមានច្រើនទៀត។ នៅក្នុងបញ្ជីឈ្មោះមានអ្នកត្រួតពិនិត្យវេជ្ជសាស្ត្រ គ្រូពេទ្យឯកទេស និងជំនួយការវេជ្ជបណ្ឌិតជាដើមដែលបានធ្វើកូដកម្មនៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុងធំៗដូចជា យ៉ាំងហ្គោន និងម៉ាន់ដាឡាយ ព្រមទាំងនៅតាមខេត្តទូទាំងប្រទេស។
យោងតាមសេចក្តីប្រកាសប្រចាំថ្ងៃរបស់របបយោធាថា ក្រុមវេជ្ជបណ្ឌិតត្រូវបានចោទប្រកាន់តាមមាត្រា៥០៥ (A)នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើចាប់ខ្លួនបាន និងរកឃើញមានកំហុស វេជ្ជបណ្ឌិតម្នាក់ៗអាចនឹងជាប់ពន្ធនាគារ៣ឆ្នាំ។
ការខិតខំប្រឹងប្រែងលើការចោទប្រកាន់ និងចាប់ខ្លួនគឺជាការគំរាមកំហែងលើក្រុមវេជ្ជបណ្ឌិតដែលមាននៅក្នុងបញ្ជី។ វាក៏ជាសក្ខីភាពមួយដែលបង្ហាញថា របបនេះមានការប្រឆាំងខ្លាំងពីក្រុមគ្រូពេទ្យ។
បន្ទាប់ពីរដ្ឋប្រហារ១កុម្ភៈមក ក្រុមវេជ្ជបណ្ឌិត គិលានិប្បដ្ឋាក និងបុគ្គលិកវិស័យសុខាភិបាលទូទាំងប្រទេសរាប់រយនាក់បានចូលរួមចលនាស៊ីវិលដើម្បីប្រឆាំង។ ពួកគាត់បានចាកចេញពីមន្ទីរពេទ្យដើម្បីចេញតវ៉ានៅតាមដងផ្លូវដើម្បីទាមទារឲ្យដោះលែងមេដឹកនាំប្រទេសគឺលោកប្រធានាធិបតី U Win Myint និងទីប្រឹក្សាររដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ព្រមទាំងមេដឹកនាំផ្សេងៗទៀតដែលត្រូវបានឃុំខ្លួន។
ចាប់តាំងពីចុងខែកុម្ភៈមក មន្ទីរពេទ្យជិត១ភាគ៣នៃមន្ទីរពេទ្យរដ្ឋចំនួន១២៦២កន្លែងលែងដំណើរការជិត៣សប្តាហ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់