Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពដល់ទៅ ៨០ភាគរយ ទប់ស្កាត់ការស្លាប់ដោយសារជំងឺកូវីដ-១៩

បានផុស

នៅ

ការសិក្សាច្បាស់ៗនៅប្រទេសឈីលីនាពេលថ្មីៗនេះបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech Ltd របស់ប្រទេសចិន គឺមានប្រសិទ្ធភាព៨០ភាគរយ ប្រឆាំងនឹងការស្លាប់ដោយសារជំងឺនេះ។

This image has an empty alt attribute; its file name is fd6f0167-1fa7-4ee1-b828-6a867fbe1d7a-1024x614.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសិក្សាដែលចេញផ្សាយដោយរដ្ឋាភិបាលឈីលីកាលពីថ្ងៃសុក្រ បានបង្ហាញថា វ៉ាក់សាំង Sinovac ក៏មានប្រសិទ្ធភាព៦៧ភាគរយផងដែរក្នុងការការពារការចេញរោគសញ្ញា, ៨៩ភាគរយមានប្រសិទ្ធភាពក្នុងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនិង ៨៩ភាគរយក្នុងការការពារអ្នកជំងឺពីការបញ្ជូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

This image has an empty alt attribute; its file name is thumbs_b_c_176d97127ce3c1974396e1f058b72c31.jpg

លោក Rodrigo Yanez អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឈីលី ដែលបង្កើតកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Sinovac ដើម្បីយកប្រទេសធ្វើជាកន្លែងសាកល្បងវ៉ាក់សាំងនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទិន្នន័យបានបង្ហាញថា ប្រទេសឈីលីបានធ្វើការសម្រេចយ៉ាងត្រឹមត្រូវ។

Chile, citing its own track record in trade, aims to build consensus at  G20, APEC meetings | The Japan Times

ប្រទេសឈីលី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែកុម្ភៈ បន្ទាប់ពីចាក់ជូនបុគ្គលិកសុខាភិបាលកាលពីខែធ្នូឆ្នាំ២០២០ និងខែមករា២០២១។

យោងតាមទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលឈីលីបានឲ្យដឹងថា ប្រជាជនជាង៧.៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩នៅក្នុងប្រទេស ខណៈ៥.២លាននាក់បានទទួលដូសទាំងពីរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ វ៉ាក់សាំង Sinovac របស់ចិន ទទួលបានការសរសើរថា មានប្រសិទ្ធភាពខ្ពស់ ពីប្រទេសនៅ អាមេរិកឡាទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៦ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម