ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីការបរទេសហុងគ្រីចម្លងកូវីដដល់អ្នកការទូតក្នុងទីក្រុង បាងកក
អ្នកការទូតហុងគ្រីម្នាក់បានឆ្លងជំងឺកូវីដ១៩បន្ទាប់ពីជិះឡាននិងទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីលោក Péter Szijjártó ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណានៅពេលទៅដល់ទីក្រុងបាងកក។
ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃអង្គារ នាយកក្របខណ្ឌជំងឺឆ្លងលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn បានបង្ហាញពីដំណើររឿងរបស់អ្នកការទូតហុងគ្រីអាយុ៥៣ឆ្នាំម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩។

នៅថ្ងៃទី៣ខែវិច្ឆិកា អ្នកការទូតរូបនេះបានទៅទទួលរដ្ឋមន្ត្រីហើយពួកគេជិះឡានតែមួយ។ គាត់បាននាំរដ្ឋមន្រ្តីទៅកន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ Anantara Siam ហើយពួកគេបានទទួលទានអាហារថ្ងៃត្រង់រយៈពេលប្រហែល៣០នាទី។
នៅថ្ងៃទី៤ខែវិច្ឆិកា ការធ្វើតេស្តបង្ហាញថា រដ្ឋមន្រ្តីបានឆ្លងមេរោគ។ នៅថ្ងៃដដែលនោះ មនុស្សដែលមានទំនាក់ទំនងជាមួយគាត់ត្រូវបានគេស្នើសុំឲ្យនៅដាច់ដោយឡែកពីគ្នារួមទាំងអ្នកការទូតផងផងដែរ។ លោករដ្ឋមន្រ្តីបានចាកចេញទៅប្រទេសហុងគ្រីតាមយន្តហោះឯកជន។
នៅថ្ងៃទី៥ដល់៨ខែវិច្ឆិកា អ្នកការទូតរូបនេះបានឈប់សម្រាកនិងដាក់ខ្លួននៅដាច់ដោយឡែកពីគេក្នុងផ្ទះ។

នៅថ្ងៃទី៩ខែវិច្ឆិកា អ្នកការទូតបានធ្វើតេស្តវិជ្ជមាននិងទទួលការព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura។ គាត់មិនបានបង្ហាញរោគសញ្ញាទេ។ មនុស្សដប់ប្រាំបីនាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់បានធ្វើតេស្តអវិជ្ជមាន។
លោកវេជ្ជបណ្ឌិត Sophon និយាយថា អ្នកការទូតរូបនេះបានស្ថិតនៅក្នុងប្រទេសថៃអស់រយៈពេលប្រមាណ២ឆ្នាំមកហើយដូច្នេះករណីរបស់គាត់ត្រូវបានចាត់ទុកជាការឆ្លងក្នុងសហគមន៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ