Connect with us

ព័ត៌មានអន្ដរជាតិ

ចិនរកឃើញថា វីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស មានប្រភពចេញពីសត្វឆ្កែ

បានផុស

នៅ

យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រចិនបានឲ្យដឹងថា វីរុសកូរ៉ូណាបំប្លែងខ្លួនមួយប្រភេទ​ ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ប្រហែលជាចេញមកពីសត្វឆ្កែ។

This image has an empty alt attribute; its file name is dog_1280p_2-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានតាមដានការវិវឌ្ឍន៍ដំបូងនៃវីរុស B117 ដែលបានបង្កឲ្យមានករណីនៃរលកថ្មីនៅក្នុងប្រទេសជាច្រើន។ ពួកគេមិនបានរកឃើញសំណាករបស់វីរុស ដែលប្រមូលបានពីមនុស្សនៅទូទាំងពិភពលោកនោះទេ។

ប៉ុន្តែនៅពេលដែលពួកគេ ពង្រីកការស្រាវជ្រាវទៅដល់សត្វ ពួកគេបានរកឃើញទម្រង់ដើមនៃវីរុស B117 មួយចំនួននៅលើសត្វឆ្កែ រួមទាំងសំណាកមួយដែលយកបាននៅសហរដ្ឋអាមេរិកកាលពីខែកក្កដាផងដែរ។

This image has an empty alt attribute; its file name is 6000-1024x768.jpg

សាស្ត្រាចារ្យ Chen Luonan និងសហសេវិកនៅមន្ទីរពិសោធន៍ State Key Laboratory of Cell Biology បានសរសេរថា “ប្រភេទដើមនៃវីរុសបំប្លែងខ្លួននេះ មានជាប់ពាក់ព័ន្ធទៅនឹងវីរុសបំប្លែងខ្លួន B117 ដើម នៅក្នុងពពួកសត្វឆ្កែ ហើយពួកគេអាចចម្លងទៅមនុស្សបន្ទាប់ពីរយៈពេលនៃការកំឡាយមេរោគយ៉ាងឆាប់រហ័ស”។

This image has an empty alt attribute; its file name is 74455441.jpg

ការលេចឡើងនៃវីរុសបំប្លែងខ្លួន B117 បានធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមានការងឿងឆ្ងល់។ បន្ទាប់ពីការរកឃើញក្នុងខ្លួនអ្នកជំងឺពីរនាក់នៅទីក្រុង Kent ភាគអាគ្នេយ៍ប្រទេសអង់គ្លេសនិងទីក្រុងឡុងដ៍កាលពីខែកញ្ញា វីរុសនេះបានក្លាយជាជំងឺដែលលេចធ្លោជាងគេនៅក្នុងចក្រភពអង់គ្លេសនិងប្រទេសជាច្រើនទៀត ដែលរីករាលដាលយ៉ាងឆាប់រហ័សជាងវីរុសមុនៗ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះជឿថា វីរុសនេះ ប្រហែលជាលេចចេញពីសហគមន៍នានាដែលជ្រើសរើសប្រើថ្នាំប្រឆាំងមេរោគមិនបានត្រឹមត្រូវ ក្នុងពេលមានជំងឺរាតត្បាតទើបធ្វើឲ្យវីរុសបំប្លែងខ្លួនលេចចេញឡើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ក្រោយរកឃើញវីរុសបំប្លែងខ្លួនថ្មី N501Y ហុងកុង ហាមជើងហោះហើរមកពី៣ប្រទេស មានមួយនៅអាស៊ីអាគ្នេយ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម