Connect with us

ព័ត៌មានអន្ដរជាតិ

របកគំហើញមួយទៀត! វ៉ាក់សាំងប្រឆាំងកូវីដផលិតពីថ្នាំជក់ ដែលមានតម្លៃកាន់តែថោក

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវនៅទូទាំងប្រទេសកាណាដា កំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលផលិតពីរុក្ខជាតិ។

This image has an empty alt attribute; its file name is images-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើតឡើងដោយក្រុមហ៊ុនជីវគីមី Medicago ដែលមានមូលដ្ឋាននៅប្រទេសកាណាដា វ៉ាក់សាំងនេះគឺប្រើថ្នាំជក់ដើម្បីផលិតភាគល្អិតដែលស្រដៀងនឹងមេរោគកូរ៉ូណា។

វាជំនួយដល់រាងកាយឲ្យទទួលស្គាល់ភ្នាក់ងារបង្ករោគ ដូច្នេះវាអាចនាំឲ្យមានការឆ្លើយតបប្រព័ន្ធភាពស៊ាំ និងធ្វើការវាយប្រហារប្រសិនបើមនុស្សម្នាក់ឆ្លងជំងឺ។

This image has an empty alt attribute; its file name is Medicago-Inc.-1024x682.jpg

ប្រសិនបើការសាកល្បងដំណាក់កាលចុងក្រោយបង្ហាញថា វ៉ាក់សាំងនេះទទួលបានជោគជ័យមែននោះ វាអាចមានល្បឿនលឿននិងតម្លៃថោកជាង ហើយកាន់តែងាយស្រួលក្នុងចែកចាយ ជាងវ៉ាក់សាំងដែលមានស្រាប់ដទៃទៀត។

អ្វីដែលកាន់តែប្រសើរនោះគឺថា វ៉ាក់សាំងនេះ មិនចាំបាច់រក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំងដូចវ៉ាក់សាំងដទៃទៀតនោះទេ។

This image has an empty alt attribute; its file name is 42008034-9492975-image-a-30_1618956034942.jpg

ទិន្នន័យដំបូងពីការសាកល្បងដំណាក់កាលទី១ បានបង្ហាញថា វ៉ាក់សាំងនេះបានផលិតអង់ទីគ័ររហូតដល់ទៅ១០ដងក្នុងខ្លួនអ្នកចូលរួមធ្វើតេស្ត បើប្រៀបធៀបទៅនឹងអ្នកដែលឆ្លងវីរុស។

បច្ចុប្បន្ន ក្រុមហ៊ុន Medicago កំពុងជ្រើសរើសអ្នកចូលរួមចំនួន៣ម៉ឺននាក់ នៅទូទាំងសហរដ្ឋអាមេរិកនិងពិភពលោក សម្រាប់ការសាកល្បងដំណាក់កាលទី៣របស់ខ្លួន។

This image has an empty alt attribute; its file name is 42009888-9492975-image-a-22_1618955697536.jpg

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកស្ម័គ្រចិត្តត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយត្រូវតែជាមនុស្សដែលមិនមានជំងឺកូវីដ-១៩និងចាក់វ៉ាក់សាំង។

ក្រុមហ៊ុន Medicago សង្ឃឹមថា នឹងបញ្ចេញលទ្ធផលនៃការសិក្សានេះនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ ហើយបញ្ជូនទៅនិយតករសហរដ្ឋអាមេរិកដើម្បីធ្វើការពិនិត្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន សាកល្បងវ៉ាក់សាំងការពារកូវីដ បាញ់ចូលតាមច្រមុះ ដែលមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទីute មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម