Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អនិងជាក្តីសង្ឃឹមដ៏ធំធេង! វ៉ាក់សាំងកូវីដរបស់កាណាដាបង្ហាញប្រសិទ្ធភាព១០០ភាគរយ

បានផុស

នៅ

ក្រុមហ៊ុនឱសថកាណាដា Medicago បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបង្កើតវ៉ាក់សាំងមួយដែលបញ្ចេញអង្គបដិប្រាណនិងការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់កោសិកាប្រឆាំងនឹងជំងឺកូវីដ១៩បាន១០០ភាគរយលើអ្នកចូលរួមក្នុងការសាកល្បង។

លទ្ធផលនេះបានជំរុញឲ្យមានសុទិដ្ឋិនិយមពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Quebec មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Nathalie Landry អនុប្រធានផ្នែកវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្ររបស់ក្រុមហ៊ុន Medicago បាននិយាយថា “ពួកគេប្រសើរជាងអ្វីដែលយើងបានសង្ឃឹមទុកទៅទៀត។ នៅពេលយើងនិយាយអំពីការឆ្លើយតប យើងសូមនិយាយថា វាគួរឲ្យកត់សម្គាល់ណាស់ជាពិសេសនៅពេលយើងប្រៀបធៀបជាមួយអ្នកដែលបានជាសះស្បើយពីជំងឺនេះ”។

ប៉ុន្តែក្រុមហ៊ុនបាននិយាយថា មិនមានផែនការចាក់វ៉ាក់សាំងណាមួយទេក្នុងពេលឆាប់ៗនេះទេព្រោះវាជាដំណាក់កាលទី១នៃដំណាក់កាលទាំង៣ដែលវ៉ាក់សាំងត្រូវបានសាកល្បងមុនពេលត្រូវបានផ្តល់ជូនដល់សាធារណជននៅឆ្នាំក្រោយ។

រដ្ឋាភិបាលកាណាដាបានបញ្ជាទិញវ៉ាក់សាំងចំនួន៧៦លានដូសប្រសិនបើវាអាចមានប្រសិទ្ធិភាពនិងផ្តល់ថវិកាចំនួន១៧៣លានដុល្លារអាមេរិកសម្រាប់ការស្រាវជ្រាវដល់ក្រុមហ៊ុន Medicago។

គិតត្រឹមថ្ងៃអង្គារ ប្រទេសកាណាដាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន២៧២,០៣៤ករណីនិងមនុស្សស្លាប់១០,៦២០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម