ព័ត៌មានអន្ដរជាតិ
ដំណឹងល្អនិងជាក្តីសង្ឃឹមដ៏ធំធេង! វ៉ាក់សាំងកូវីដរបស់កាណាដាបង្ហាញប្រសិទ្ធភាព១០០ភាគរយ
ក្រុមហ៊ុនឱសថកាណាដា Medicago បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបង្កើតវ៉ាក់សាំងមួយដែលបញ្ចេញអង្គបដិប្រាណនិងការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់កោសិកាប្រឆាំងនឹងជំងឺកូវីដ១៩បាន១០០ភាគរយលើអ្នកចូលរួមក្នុងការសាកល្បង។
លទ្ធផលនេះបានជំរុញឲ្យមានសុទិដ្ឋិនិយមពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Quebec មួយនេះ។
លោកស្រី Nathalie Landry អនុប្រធានផ្នែកវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្ររបស់ក្រុមហ៊ុន Medicago បាននិយាយថា “ពួកគេប្រសើរជាងអ្វីដែលយើងបានសង្ឃឹមទុកទៅទៀត។ នៅពេលយើងនិយាយអំពីការឆ្លើយតប យើងសូមនិយាយថា វាគួរឲ្យកត់សម្គាល់ណាស់ជាពិសេសនៅពេលយើងប្រៀបធៀបជាមួយអ្នកដែលបានជាសះស្បើយពីជំងឺនេះ”។
ប៉ុន្តែក្រុមហ៊ុនបាននិយាយថា មិនមានផែនការចាក់វ៉ាក់សាំងណាមួយទេក្នុងពេលឆាប់ៗនេះទេព្រោះវាជាដំណាក់កាលទី១នៃដំណាក់កាលទាំង៣ដែលវ៉ាក់សាំងត្រូវបានសាកល្បងមុនពេលត្រូវបានផ្តល់ជូនដល់សាធារណជននៅឆ្នាំក្រោយ។
រដ្ឋាភិបាលកាណាដាបានបញ្ជាទិញវ៉ាក់សាំងចំនួន៧៦លានដូសប្រសិនបើវាអាចមានប្រសិទ្ធិភាពនិងផ្តល់ថវិកាចំនួន១៧៣លានដុល្លារអាមេរិកសម្រាប់ការស្រាវជ្រាវដល់ក្រុមហ៊ុន Medicago។
គិតត្រឹមថ្ងៃអង្គារ ប្រទេសកាណាដាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន២៧២,០៣៤ករណីនិងមនុស្សស្លាប់១០,៦២០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ