ព័ត៌មានអន្ដរជាតិ
ការកាត់ទោស Derek យកជង្គង់សង្កត់-ក George ឲ្យស្លាប់អបអរទាំងប្រធានាធិបតី និងពលរដ្ឋ
អតីតប៉ូលិសអាមេរិក Derek Chauvin ត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតលើជនរងគ្រោះឈ្មោះ George Floyd ដោយយកជង្គង់សង្កត់ពីលើ-ករយៈពេលជាង៩នាទីបណ្តាលឲ្យស្លាប់ ដែលឧក្រិដ្ឋកម្មនេះបានជំរុញឲ្យខឹងសម្បាយ៉ាងខ្លាំងទូទាំងសហរដ្ឋអាមេរិក និងល្បីល្បាញទូទាំងពិភពលោក។

បន្ទាប់ពីចំណាយពេលបើកសវនាការអស់រយៈពេល៣សប្តាហ៍ សេចក្តីសម្រេចត្រូវបានសន្និដ្ឋានថា អតីតប៉ូលិសស្បែកសនៅ Minneapoliis បានសម្លាប់បុរសស្បែកខ្មៅអាយុ៤៦ឆ្នាំកាលពីខែឧសភាជាបទឧក្រិដ្ឋកម្ម ដោយបានយកជង្គង់សង្កត់-កដែលមុខជនរងគ្រោះក្កាប់នឹងដីមិនអាចដកដង្ហើមរួច។
គណៈវិនិច្ឆ័យបានចេញសាលក្រមជាឯកច្ឆន្ទលើ Chauvin ដែលត្រូវប្រឈមគឺមានពិរុទ្ធភាពចំនួន៣គឺឃាតកម្មកម្រិតទី២ ឃាតកម្មកម្រិតទី៣ និងឃាតកម្ម។ គាត់នឹងបន្តស្ថិតនៅក្នុងពន្ធនាគាររហូតដល់គាត់ត្រូវបានកាត់ទោស។ យោងតាមគោលការណ៍ច្បាប់គាត់ប្រឈមនឹងជាប់ពន្ធនាគារដល់៤០ឆ្នាំ។

បន្ទាប់ពីការប្រកាសសាលក្រម ភ្លាមៗនោះមនុស្សម្នាច្រើនបានអបអរសាទរនៅខាងក្រៅតុលាការ ក៏ដូចជាទូទាំងសហរដ្ឋអាមេរិក។
លោក Benjamin Crump មេធាវីម្នាក់របស់គ្រួសារជនរងគ្រោះ Floyd បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យុត្តិធម៌សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅគឺជាយុត្តិធម៌សម្រាប់ពលរដ្ឋអាមេរិកទាំងអស់គ្នា។ ករណីនេះជារបថមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម្រាប់ការទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ និងជាសារយ៉ាងច្បាស់ដែលយើងសង្ឃឹមថា គ្រប់រដ្ឋ និងទីក្រុងបានឮយ៉ាងច្បាស់»។
ជាមួយគ្នានេះលោកប្រធានាធិបតី ចូ បៃដិន អនុប្រធានាធិបតី Kamala Harris និងស្ត្រីអាមេរិកទី១ Jill Biden ក៏បានហៅទូរសព្ទទៅកាន់សមាជិកគ្រួសារ Floyd បន្ទាប់ពីសាលក្រមសម្រេច។
លោក បៃដិន ប្រាប់គ្រួសារថា ៖«គ្មានអ្វីនឹងធ្វើឲ្យប្រសើរឡើងទាំងអស់ទេ ប៉ុន្តែហោចណាស់ឥឡូវនេះទទួលបានយុត្តិធម៌ខ្លះដែរ។ យើងទាំងអស់គ្នាធូរចិត្តច្រើន»។

នៅទីលាន George Floyd ដែលជាកន្លែងលោក Floyd ត្រូវបានសម្លាប់មានមនុស្សម្នាជាច្រើនបានចេញទៅអបអរ និងស្វាគមន៍សាលក្រម។
ស្ត្រីម្នាក់ឈ្មោះ Mileesha Smith និយាយថា ៖«នេះគ្រាន់តែជាការចាប់ផ្តើម ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យគាត់ស្លាប់ដោយឥតន័យទេ។ យើងត្រូវការផ្លាស់ប្តូរ ហើយយើងទទួបាន។ វាធំធេងជាងសាលក្រមទៀត។ អ្វីដែលយើងបានកំពុងប្រយុទ្ធប្រឆាំងគឺសម្រាប់ពេលវេលាទាំងស្រុង។ អ្នកកំពុងប្រាប់យើងថា យើងត្រឹមត្រូវ»។
Chauvin ដែលបានបង្ហាញអារម្មណ៍ក្រៀមក្រំតិចតូចនៅពេលសាលក្រមបានអានត្រូវបាននាំយកទៅកន្លែងឃុំឃាំងភ្លាមៗ។

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយក្នុងសុន្ទរកថាមួយទៅកាន់ជនរួមជាតិ ដោយបានសរសើរពីសាលក្រម ប៉ុន្តែកត់សំគាល់ពីការលំបាកយ៉ាងណាដើម្បីធានាបាននូវយុត្តិធម៌៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង